បន្ទាយមានជ័យ ៖ ក្រុមសហគមន៍ជិះកង់ថៃស្រុកទ្រាយខេត្តបូរីរម្យនិងស្រុកថ្មពួកខេត្តបន្ទាយមានជ័យបញ្ចប់ការជិះកង់ដើម្បីមិត្តភាពនិងសហប្រតិបត្តិការដែលបានប្រព្រឹត្តទៅនៅស្រុកឡាក់ហានសាយខេត្តបូរីរម្យ -ច្រកព្រំដែនសាយតាគូ- ជប់គគីរ ស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យមកក្រុមប្រាសាទនិងតំបន់ទេសចរណ៍ សេដ្ឋកិច្ចសង្គមកិច្ច នៅឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៦-១៧ ខែ ធ្នូ ឆ្នាំ២០១៧កន្លងមក។
លោក វែន សំអូន ជំទប់ទី១ ឃុំបន្ទាយឆ្មារប្រាប់ CEN ថា: ក្រុមសមាគមនៃសមាគមន៍ជិះកង់ស្រុកទ្រាយ(ឡាក់ហាន់សាយ) ខេត្តបូរីរ៉ម្យនោះ បានជិះកង់កីឡាមកពីទីតាំងខាងលើនៃប្រទេសថៃ ដើម្បីរឹតចំណងមិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការឆ្លាស់វេនជាមួយក្រុមសមាគមនៃសហគមន៍ជិះកង់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ក្រុមជិះកង់រាប់រយនាក់នោះ បានមកប្រាព្ធពីធីជិះកង់រួមតាំងពីច្រកព្រំដែនហើយមកទស្សនាប្រាសាទបន្ទាយឆ្មារ, ប្រាសាទបន្ទាយទ័
ព ,សាលាឃុំបន្ទាយឆ្មារ ស្នាក់ការសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ,សហគមន៍ផលិតអំពីសូត្រ,សហគមន៍ពលរដ្ឋជុំវិញឃុំ ហើយចូលរួមប្រកួតកីឡាបាល់ទាត់ បាល់ទះ ជាលក្ខណះមិត្តភាព នៅវិទ្យាល័យបន្ទាយឆ្មារផងដែរ។
ក្រុមទាំង២ក៏បានចូលថ្វាយបង្គុំព្រះសង្ឃគង់នៅវត្តប្រាសទបន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួក …ហើយនឹងនៅវត្តអម្ពិលឃុំអម្ពិលស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យផងទៀត។
លោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ អោយដឹងថា ៖ “សកម្មភាពជិះកង់ហ្នុងក៏បានជួយជម្រុញ លើកកម្ពស់ផ្នែកទេសចរណ៍ផងដែរ។
ឯលោក យ៉ង់ យឺន អភិបាលរង ស្រុកថ្មពួកដែលចូលរួមដឹកនាំ រៀបចំ និងស្វាគមន៍ក្បួនជិះកង់នោះអោយដឹងថា ៖ រដ្ឋបាល និងប្រជាជនស្រុកថ្មពួកខេត្តបន្ទាយមានជ័យមានជ័យមានទំនាក់ទំនង មិត្តភាព មេត្រីភាព កិច្ចសហប្រតិបត្តិការល្អជាមួយសមភាគីស្រុកតាប្រាយ៉ា ខេត្តស្រះកែវ និងក៏រឹតតែជិតស្និតជាមួយសមភាគីស្រុកឡាក់ហានសាយ(ខ្មែរឥសាន្តថៃហៅស្រុកទ្រាយ) ខេត្តបូរីរម្យទៀត។ ស្រុកនិងផ្នែកពាក់ព័ន្ធខាងលើតែងផ្លាស់ប្តូរប្រតិភូនិងសកម្មភាពជាច្រើនឆ្លាស់វេនគ្នារាលរដូវនិងឆ្នាំ៕ ដោយ ៖ បន្ទាយ