Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ័យ​ចំណាស់ គប្បី​ពិនិត្យ ថ្លឹង​ឆ្អឹង ប្រយ័ត្ន​ដូច​ករណី​ស្ត្រី​ម្នាក់​វ័យ ៥៤ ឆ្នាំ ត្រូវ​បាក់ឆ្អឹង គ្រាន់តែ​ស្វាមី ឱប​មិន​ប្រើ​កម្លាំង​…​ខ្លាំង​ផង​!

​ថ្មីៗ​នេះ​នៅ​មន្ទីរពេទ្យ​ខេត្ត Zhejiang ប្រទេស​ចិន មាន​ករណី​បាក់ឆ្អឹង​ដៃ​ចម្លែក​មួយ ។ តាម​នោះ​អ្នកស្រី​ចាង​អាយុ ៥៤​ឆ្នាំ បាន​ទៅពិនិត្យ​ដៃ​គ្រា​វា​ហើម​ឈឺ​ខ្លាំង ។ បន្ទាប់​ពី​ថត X-Ray វេជ្ជបណ្ឌិត​ពិនិត្យ​ឃើញថា ឆ្អឹង​ដៃ​សងខាង​របស់​គាត់​បាន​បាក់ ហើយ​សន្លាក់​ស្មា​ក៏​ភ្លាត់ ។ ស្ថានភាព​ពិតជា​មិន​ធម្មតា ។​

X-Ray ឆ្អឹង​ដៃ​អ្នកស្រី​ចាង​

​គ្រូពេទ្យ​សួរថា​គាត់​មាន​ប៉ះទង្គិច​អ្វី​ខ្លាំង​ទេ​? គាត់​ឆ្លើយថា​គ្មានទេ​! ។ ក្រុមគ្រូពេទ្យ​ពិតជា​ងឿងឆ្ងល់ ។ ឃើញ​បែប​នេះ​ប្តី​របស់​គាត់​លូក​មាត់​ប្រាប់​ថា​មុន​នេះ​១​ថ្ងៃ​គាត់​មាន​ចាប់​ឱប​រិត​ពុំបាន​ប្រើ​កម្លាំង​ខ្លាំង​ទេ ពី​នោះ​មក​គាត់​ត្អូញ​ថា​ឈឺ ។​

​គ្រូពេទ្យ​ក៏​ត្រួតពិនិត្យ​ល្អិតល្អន់ ទើប​ដឹងថា ឆ្អឹង​របស់​អ្នកស្រី​ចាង​ពុក​ផុយស្រួយ ហើយ​ស្តើង​ខ្លាំង​មិន​ខុស​មនុស្ស​វ័យ​…៩០​ឆ្នាំ ។ ហេតុនេះ​វា​ពិតជា​មិន​អាច​ទ្រាំទ្រ​ការ​ឱប​សូម្បី​ឱប​ធម្មតាៗ ។​

​ចុង​ក្រោយ​គ្រូពេទ្យ​សម្រេច​ធ្វើ​ការវះកាត់ ហើយ​ឲ្យ​គាត់​បរិភោគ​បន្ថែម​កាល់ស្យូម​ជាការ​ជំនួយ​ព្យាបាល ៕ ចន្ទ្រា

×