បន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ដោយជិៈម៉ូតូបុកពីក្រោយត្រាក់ទ័រសណ្តោងរ៉ឹម៉កដែលគ្មានភ្លើងបំភ្លឺ ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និ២ននាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងមួយស្ថិនៅភូមិចកឃុំរហាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯកទន់ សុគីន នាយប៉ុស្តិ៍រដ្ឋបាលឃុំរហាលបានឲ្យដឹងថា៖មុនពេលកើតហេតុ មានត្រាក់ទ័រមួយគ្រឿងម៉ាកMTZ80-2006ក្បាលពណ៍ក្រហម សណ្តោងរឺម៉កដែក។ ចំពោះអ្នកបើកបរ ក្តាប់អត្តសញ្ញាញមិនបាន ។
ពេលបើកមកដល់កន្លែងកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកHONDAទ្រីមC125ពណ៍ខ្មៅពាក់ផ្លាកលេខប ជ 1N 3092បើកបរដោយឈ្មោះ កែវ លីហ្វុង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិរហាលឃុំរហាលស្រុកព្រះនេត្រព្រះបានបើកមកបុកចំពីក្រោយរ៉ឹម៉កត្រាក់ទ័រដែលកំពុងបើកបរដោយពុំមានភ្លើងបំពាក់ឡើយ។
ទាក់ទិនករណីត្រាក់ទ័រ ឬគោយន្តកន្ត្រៃ កម្លាំងនគរបាលគ្រប់តាមបណ្តាស្រុក ក្រុងតែងតែ ចុះអនុវត្តផ្ទាល់ លើបញ្ហាចំណាំងផ្លាតនេះ តែម្ចាស់ត្រាក់ទ្រាក់ទ័រមួយនេះ ដូចជាមិនបានទទួលនូវការអប់រំ ឬគាត់មិនយកចិត្តទុកដាក់? ចំពោះបញ្ហាហានីភ័យចំពោះខ្លួននិងអ្នកដទៃ ៕ ដោយ ៖ បន្ទាយ