Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកឡាន​ដេញតាម​បាញ់សម្លាប់​យុវជន​ម្នាក់​ស្លាប់ នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដោយសារតែ​មិន​ជៀស​ផ្លូវ​រថយន្ត​របស់​គេ​

​ភ្នំពេញ ៖ បាញ់ប្រហារ​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ខណៈ​ដែល​ជិះ​ម៉ូតូ​ចេញពី​រាំ​កម្សាន្ដ​ក្នុង​ក្លឹប​ប្លូ​ឡាញ​ផ្លូវ​២៧១ ហើយ​ត្រូវ​ខ្មាន់កាំភ្លើង​ដេញតាម​បាញ់ប្រហារ​កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅលើ​ស្ពាន​អាកាស់​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន ។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ ខៀវ សុខ​ជា ភេទ​ប្រុស អាយុ 23 ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកល្អក់ 1 ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ មុខរបរ​អ្នកចំរៀង​។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ​រព​ណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ ក្រោយពេល​បង្កហេតុ បាន​គេចខ្លួន​បាត់​។​

​ជាមួយគ្នា​នោះ​មិត្តភក្តិ​ជនរងគ្រោះ បានឲ្យ​ដឹង​ដែរថា នៅ​មុនពេល​កើតហេតុ រូបគេ​និង​ជនរងគ្រោះ បាន​នាំគ្នា​ចូល​ផឹកស៊ី​រាំ​កម្សាន្ដ​នៅ​ក្នុង​ក្លឹប​ប្លូ​ឡាញ ខណៈ​កំពុង​ផឹកស៊ី​សប្បាយ​ស្រាប់តែ​ទាស់សម្តី​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត​តែ​មិន​បង្ក​ហិង្សា​នោះទេ​។​
​បន្ទាប់មក​ជនរងគ្រោះ​ក៏​ចេញមក​ផ្ទះ​ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង​។ ភ្លាម​នោះ​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​រដ្ឋ បាន​មក​ប្រាប់​រូប​គាត់​ថា មាន​គេ​ដេញ​បាញ់​មិត្តភក្តិ​របស់​គាត់ ឮ​ដូច​នោះ​រូបគាត់​ក៏​ជិះ​ម៉ូតូ តាម​មក​ពីក្រោយ​រហូត​មកដល់​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្រាប់តែ​ឃើញ​មិត្តភក្តិ​គាត់​ត្រូវបាន​គេ​បាញ់​ស្លាប់​បាត់​ទៅ​ហើយ​។​

​អ្នកឃើញ​ហើតុការណ៍​ថា ៖ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក DUKE ពាក់​ស្លាក​លេខ ភ្នំពេញ​1GP9640 ចេញពី​ក្លឹប​ប្ល៊ូ​ឡាញ ផ្លូវ​271 សង្កាត់​បឹងទំពុន​1 ខណ្ឌ មានជ័យ គោលបំណង​ត្រឡប់ទៅផ្ទះ​។ ពេល​ធ្វើដំណើរ​មក​ដល់​មុខ​មន្ទីរពេទ្យ​រុស្ស៊ី ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េវ​ហ្វ​រ មក​ពី​ក្រោយ ស៊ី​ផ្លេ​ឲ្យ​ជនរងគ្រោះ​អែប​ខាង​ដើម្បី​វ៉ា​ទៅមុខ តែ​ជនរងគ្រោះ​មិន​ព្រម​អែប​ខាង ជនសង្ស័យ​បាន​ស៊ី​ផ្លែ​ជាច្រើន​ដង តើ​ជនរងគ្រោះ​នៅតែ​មិន​ព្រម​អែប លុះ​ដល់​ស្ពាន​ស្ទឹងមានជ័យ ជនសង្ស័យ​បាន​វ៉ា​ពី​ខាងឆ្វេង​ដៃ​ជនរងគ្រោះ រួច​ចុច​កញ្ចក់​ចុះ ដក​អាវុធខ្លី​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ ត្រូវ​ចំ​ក​ខាងឆ្វេង បណ្ដាលឱ្យ​ដួល​ស្លាប់​ភ្លាម​ភ្លាម​នៅនឹងកន្លែង ហើយ​ជនសង្ស័យ​ក៏​បើក​រថយន្ត​គេច​ទៅ​បាត់ ។​

​សព​ជនរងគ្រោះ​ត្រូវ​ដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​កាន់ វត្ត​ស្ទឹងមានជ័យ ហើយ​បន្ទាប់​ពី​ធ្វើ​កោសល្យវិច្ច័យ​រួច សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ឯ​ស្រុកកំណើត​ភូមិ​តា​មួង ឃុំ​ផ្សារ ស្រុក​បរិបូណ៍ ខេត្ត​កំពង់ឆ្នាំង ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

×