Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាយវិការដ៏ប្រពៃមួយ បាននាំនូវសំណាង…មហាសាល!

សំណាងដ៏ធំបានធ្លាក់លើបុរសម្នាក់ គ្រាគាត់សុខចិត្តថយក្រោយឲ្យនារីម្នាក់ទិញឆ្នោត Mega Million ។ កាយវិការនេះ បានធ្វើឲ្យគាត់ទទួលបានសន្លឹកឆ្នោតត្រូវលេខពិសេសមានតម្លៃ ១៥៤០លានដុល្លារ ។ ទីតាំងទិញឆ្នោតស្ថិតនៅតំបន់ Simpsonville រដ្ឋ South Carolina ។

សន្លឹកឆ្នោតមិនត្រឹមតែជារង្វាន់ចំពោះអ្នកមានសំណាងទេ តែវារួមបញ្ចូលនូវកាយវិការល្អប្រពៃ១ដង ។

ថ្វីត្បិតឆ្នោតបានប្រកាសលទ្ធផលតាំងពីខែតុលា ឆ្នាំ ២០១៨ ប៉ុន្តែបុរសសំណាងទើបមកបង្ហាញខ្លួនថ្មីៗនេះ ។  គាត់បានសម្រេចទទួលយកប្រាក់តែមួយលើកស្មើនឹង ៨៧៨លាន ក្រោយកាត់ពន្ធ ។

គណៈកម្មាធិការឆ្នោត Carolina ខាងត្បូងបានសរសេរលើគេហទំព័រខ្លួនថា ៖ កាយវិការល្អប្រពៃមួយ បាននាំមកនូវលទ្ធផលដ៏អស្ចារ្យណាស់!” ។

រដ្ឋ Carolina ជារដ្ឋមួយដែលអនុវត្តច្បាប់លាក់បាំងអត្តសញ្ញាណរបស់អ្នកត្រូវឆ្នោត បំណងបញ្ចៀសនូវហានិភ័យចំពោះពួកគេ ៕ ចន្ទ្រា

×