Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​មន្ត្រីនគរបាល​ទូទាំង​ខេត្ត​ចូលរួម​គោរព​វិញ្ញ​ណ​ក្ខន្ធសព​លោក​ សួន​ ផុន​ ស្នងការរង​

​តាកែវ ៖ នៅ​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ដឹក​ក្រុមការងារ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត អញ្ជើញ​ចូលរួម​ពិធី បុណ្យសព ក៏ដូចជា​ដើម្បី​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួន ផុន ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ដែល​បានទទួល​មរណភាព កាលពី យប់​ថ្ងៃទី ៤ ខែ មីនា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន ស្ថិតក្នុង​ភូម​២ សង្កាត់រ​ការ​ក្នុង ក្រុង ដូន​កែវ ខេត្ដ​តាកែវ ។ ក្នុងឱកាស​នោះ ឯកឧត្តម​ស្នងការ ក៏បាន​ប្រគល់​ថវិកា​ផ្ទាល់​របស់ ឯកឧត្តម ចំនួន ២​លាន​រៀល ថវិការ សមាគម​មិត្ត​នគរបាល ចំនួន ៦ លាន​រៀល និង​ថវិការ​រួម​របស់​នគ​របាល​គ្រប់​ស្រុក ក្រុង និង​តាម​ការិយាល័យ​ជំនាញ​ទាំងអស់ ។​

សូមបញ្ជាក់​ផងដែរ លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ សួន ផុន ដែលជា​ស្នងការ​រ​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ដែល​លោក​បានទទួល​មរណៈភាព លោក​ធ្លាប់មាន​ជី​វប្រ​វិត្ត ដូចជា ​៖

នៅ​ឆ្នាំ​១៩៧៩ លោក​ជា​កងទ័ព​រណៈ​សេសា​ម្គី​សង្គ្រោះ​ជាតិ លុះ​មកដល់​ថ្ងៃ ១៨ ខែកក្កដា ឆ្នាំ ១៩៧៩ ដល់​កម្ពុជា ២​ធ្នូ លោក​ជា​ប្រធាន​កង​សេនា​តូច​០២ មកដល់​ឆ្នាំ ១៩៨០ លោក​ជា​ប្រធានការិយាល័យ​សណ្តាប់ធ្នាប់ មកដល់​ឆ្នាំ ១៩៨៨ លោក​ជា​ប្រធាន​នគរបាល​ប្រធាន ខេត្តតាកែវ ក្នុង​ឆ្នាំ ១៩៩៣ លោក​បាន​ក្លាយជា​ប្រធានការិយាល័យ​តម្រួតការពារ លុះ​ពេលមកដល់​ឆ្នាំ ២០១៧ លោក​បាន​ក្លាយជា ស្នងការរង​ទទួលបន្ទុក​ផែន​ព្រហ្ម​ទ​ន្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ៕ ដោយ ៖ តាកែវ​

×