ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបិទក្លឹបម៉ៃអាមី ដោយគ្មានច្បាប់អនុញ្ញាត ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមបណ្តឹងប្រជាពលរដ្ឋជិតខាង លោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចម្រុះ ចុះដល់ទីតាំង ខណៈសមត្ថកិច្ចសួររកលិខិតអនុញ្ញាត ពុំមាន ទើបអាជ្ញាធរសម្រេចបិទទីតាំងក្លឹបម៉ៃអាមីជាបណ្តោះអាសន្ន ដោយសារបញ្ចេញសម្លេងមកក្រៅខ្លាំងៗ ធ្វើអោយប៉ះពាល់ រំខានកសរដេកពួនរបស់ប្រជាពលរដ្ឋជិតខាង ។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានអោយដឹងថានៅរសៀលនេះកម្លាំងចំរុះដឹកនាំដោយគណៈបឋញ្ជាការឯកភាពខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ មានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថានៃ ក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋថាក្លឹបមអាមីមានទីតាំង១៥៩ដែលបញ្ចេញសម្លេងមកក្រៅខ្លាំងៗ ធ្វើអោយប៉ះពាល់ រំខានការដេកពួនរបស់ប្រជាពលរដ្ឋអ្នករស់នៅជិតខាងទើបអាជ្ញាធរចុះមកត្រួតពិនិត្យនិងសួរនាំរកតេីមានលិខិតអនុញ្ញាតបើកក្លឹបកំសានដែរទេ ។
លោក ព្រុំ សំខាន់អភិបាលខណ្ឌបានបញ្ជាក់ថាយោងតាមការអនុញ្ញាតពីលោក ឃួង ស្រេង អភិបានក្រុងភ្នំពេញហើយទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្នសិន ដោយក្លឹបខាងលើនេះគ្មានការអនុញ្ញាត ដោយឡែកម្ចាស់ទីតាំងបានចូលរួមតែមិនព្រមផ្ដិតមេដៃក៏ដោយតែសូមប្រាប់ថា មិនផ្ដិតមេដៃតែមិនអាចបើកក្លឹបនេះចាប់ពីម៉ងកម្លាំង សរសេរធ្វើកំណត់ហេតុតែបើករឹងទទឹងបើកដំណេរការនោះកុំថា គណៈបញ្ជាការចុះចាប់ទាំងយប់អោយសោះ ។ ដោយ ៖ កូឡាប