ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងារល្អប្រសើរ , មានឱកាសបានជួបដៃគូដ៏មានសក្តានុពលឈានទៅពង្រីកបុព្វហេតុជោគជ័យ។ ទម្លាប់ចាយវាយខ្ជះខ្ជាយរបស់អ្នកយូរឬឆាប់ក៏គង់នឹងធ្វើឲ្យអ្នកប្រឈមនឹងការលំបាកហិរញ្ញវត្ថុ។ មនោសញ្ចេតនា ភាពឯកោក៏ជាបទសោធន៍ដ៏មានតម្លៃមួយ សម្រាប់ជីវិតរបស់អ្នកទៅថ្ងៃខាងមុខ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ អាស្រ័យដោយសមត្ថភាព និងឆន្ទៈរបស់ខ្លួនអ្នកត្រូវបានថ្នាក់លើជឿទុកចិត្ត អ្នករួមការងារគាំទ្រ។ វិនិយោគមានការប្រែប្រួល ត្រូវប្រយ័ត្នប្រយែង។ មនោសញ្ចេតនាអ្នកនៅលីវនឹងមានឱកាសបានជួបគូនិស្ស័យ អ្នករៀបការហើយមានក្តីសុខសុភមង្គល ក្នុងក្រុមគ្រួសារ។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារមានសភាពវឹកវរ ពិបាកអាចស្ងប់ស្ងាត់ ត្រូវនឹងនរប្រឈមមុខនឹងគ្រប់ស្ថានការណ៍។ អ្នកវិនិយោគភាគហ៊ុនត្រូវប្រយ័ត្នប្រយែង ចៀសវាងការឆេវឆាវ នឹងទទួលបរាជ័យធ្ងន់ធ្ងរ។ មនោសញ្ចេតនា អ្នកនៅលីវអាចជួបមនុស្សក្នុងសុបិន្ត ប៉ុន្តែត្រូវម្ចាស់ការក្នុងទំនាក់ទំនងនេះទើបទទួលបានលទ្ធផលដូចបំណង។ ទិសល្អទិសពាយ័ព្យ តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ត្រូវប្រមូលផ្តុំជាងក្នុងការងារ យកចិត្តទុកដាក់កសាងទំនាក់ទំនងជុំវិញខ្លួន ពិសេសជាមួយមនុស្សឆ្នាំម្សាញ់។ ថ្ងៃនេះពុំល្អសម្រាប់ការបណ្តាក់ទុន។ មនោសញ្ចេតនា ចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នចាំបាច់ត្រូវផ្លាស់ប្តូរខ្លួនឯងជាមុន ទើបអ្នកអាចឈានទៅមានភាពសិ្នទ្ធស្នាលជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងដំណើរការដោយរលូន។ រកស៊ីធ្វើជំនួញជួញដូរសុទ្ធតែបានផលចំណេញច្រើន។ មនោសញ្ចេតនា អ្នកនៅលីវកុំអង្គុយនៅតែផ្ទះ ចូរចេញក្រៅជួបជុំមិត្តភក្តិអ្នកនឹងមានឱកាសបានជួបគូស្នេហ៍។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ អាស្រ័យដោយភាពឆ្នើមក្នុងការងារ អ្នកនឹងមានឱកាសបានទទួលភារកិច្ចសំខាន់ៗ។ ថ្ងៃនេះអាចបណ្តាក់ទុនរកស៊ីជោគជ័យចំណូលកើនឡើង។ មនោសញ្ចេតនា អ្នកនៅលីវចូរសកម្មក្នុងរាល់ទំនាក់ទំនង ទើបបានជួបមនុស្សក្នុងក្តីស្រមៃ។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌លឿង។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារប្រឈមមុខនឹងការស្តីបន្ទោសរបស់អ្នកដទៃអ្នកនឹងមានអារម្មណ៍នឿយណាយ ចង់ព្រលែងដៃ ប៉ុន្តែចង់បញ្ជាក់សមត្ថភាពខ្លួនអ្នកត្រូវបន្តអត់ធ្មត់៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសបានជួបអ្នកមានឥទ្ធិពល គ្រប់យ៉ាងសុទ្ធតែសម្រេចបានដោយងាយស្រួល។ អាស្រ័យដោយមានសមត្ថភាពក្តាប់ឱកាសវិនិយោគ វិភាគទីផ្សារល្អ ហេតុនេះអ្នកអាចបន្ថែមខ្ទង់ចំណូលបានយ៉ាងពេញចិត្ត។ មនោសញ្ចេតនា អ្នកមានគូ ឬបានរៀបការ នឹងមានរឿងរីករាយស្មានមិនដល់។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារទំនាក់ទំនងសហប្រតិបត្តិការជួបភាពស្មុគស្មាញអាចមានហានិភ័យប្រេះឆា ត្រូវនឹងនរដោះស្រាយ។ ចាយវាយច្រើនជ្រុល ត្រូវសន្សំសំចៃមកវិញ។ មនោសញ្ចេតនា កុំដោយសារតែពាក្យចំអែចំអន់លេងសើចរបស់អ្នកដទៃ នាំឲ្យកើតការសង្ស័យចំពោះគូស្នេហ៍ នាំឲ្យកើតទំនាស់នឹងគ្នា។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ដោយស្មារតីម្ចាស់ការសកម្ម នឹងការងារអាចជួយអ្នកដោះស្រាយកិច្ចការគ្រប់យ៉ាងបានយ៉ាងលឿន និងប្រសិទ្ធភាព។ ថ្ងៃនេះទោះរកស៊ីរបរអ្វីក៏ចំណេញយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា ជាថ្ងៃមួយពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ត្រូវប្រមូលផ្តុំអារម្មណ៍បំពេញកិច្ចការឲ្យបានល្អ កុំឲ្យរងការស្តីបន្ទោសពីថ្នាក់លើ។ ចេញក្រៅមិនត្រូវយកតាមខ្លួនច្រើននូវលុយកាក់ ឬរបស់របរមានតម្លៃ។ មនោសញ្ចេតនា គឺអាកប្បកិរិយាមិនច្បាស់លាស់របស់អ្នកធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគូស្នេហ៍។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារ ងាយមានភាពប្រកែកប្រណាំងគ្នាជាមួយដៃគូសហការ ត្រូវអត់ធ្មត់ ប្រយ័ត្នប្រយែងពាក្យសម្តី។ ថ្ងៃនេះដោយសារតែរឿងលុយកាក់ប្តីប្រពន្ធអាចឈ្លោះប្រកែកគ្នា។ មនោសញ្ចេតនា ត្រូវចេះគោរពនិងជឿជាក់គ្នា ទើបមនោសញ្ចេតនារវាងអ្នកទាំង២ អាចរក្សាបានគង់វង់។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង ។ ពណ៌គាប់ប្រសើ ពណ៌ស។ អ្នកយកអាសាឆ្នាំ រកា៕