ឆ្នាំជូត ៖ ការងារល្អប្រសើរ ។ អ្នកអាចសម្រេចកិច្ចការគ្រប់យ៉ាងតាមគ្រោងការណ៍ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានទទួលការគាំទ្រវាយតម្លៃខ្ពស់ពីមនុស្សនៅជុំវិញ ។ លុយកាក់ស្ថិរភាព ។ មនោសញ្ចេតនាក៏ពោរពេញដោយភាពរីករាយកក់ក្តៅ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៦ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌សំណាង ទឹកសមុទ្រ , បៃតង ។ ឆ្នាំអ្នកយកអាសា ឆ្លូវ វក , កុរ ។
ឆ្នាំឆ្លូវ ៖ ប្រសិនជាអ្នករកស៊ីវិនិយោគ នឹងប្រមូលបានចំណូលធំក្នុងថ្ងៃនេះ អ្នកអាចចាប់ផ្តើមរៀបផែនការចំណាយឲ្យសមស្របសម្រាប់ខ្លួន និងគ្រួសារក្នុងអនាគត ។ អ្នកជាមនុស្សចាត់ទុកគ្រួសារជាសំខាន់ ហេតុនេះតែងបង្កើតភាពសោមនស្សនរីករាយផ្អែមល្ហែមជាមួយសមាជិកគ្រប់រួមក្នុងគ្រួសារ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ០,៤ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ជូត , ខាល , រកា ។
ឆ្នាំខាល ៖ អ្នកត្រូវប្រយ័ត្នមនុស្សមិនស្និទ្ធស្នាលនៅជុំវិញខ្លួន ព្រោះអាចត្រូវគេឆ្លៀតឱកាសកេងចំណេញ ឬធ្វើបាបអ្នក ។ អ្នកអាចសម្គាល់ឃើញថា ខ្លួនជាអ្នកធ្វើការនឿយហត់ តែមិនត្រូវបានទទួលស្គាល់ ។ ថ្ងៃនេះអំណោយល្អសម្រាប់ការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៨ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង ស្លាបកំភេម , បៃតង ។ ឆ្នាំអ្នកយកអាសា ថោះ , ចរ , មមី ។
ឆ្នាំថោះ ៖ ថ្ងៃនេះប្រសិនអ្នកមិនចេះអត់ធ្មត់ ទប់ភាពឆេវឆាវរបស់ខ្លួននោះងាយកើតការឈ្លោះប្រកែកជាមួយមិត្តភក្តិ ឬអ្នករួមការងារ ការឈ្លោះប្រកែកអាចកើតចេញពីរឿងលុយកាក់ ផលប្រយោជន៍ មន្ទិលសង្ស័យ…។ ទោះបីទំនាក់ទំនងសង្គមជួបបញ្ហាច្រើនតែមនោសញ្ចេតនារវាងអ្នកនិងសមាជិកក្នុងគ្រួសារមានភាពល្អប្រសើរ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ស , ស្លាបកំភេម ។ ឆ្នាំអ្នកយកអាសា ខាល , មមែ , ចរ ។
ឆ្នាំរោង ៖ ការងារអំណោយផលល្អ ។ ភាពជឿជាក់លើខ្លួនឯង បានបង្កចំណាប់អារម្មណ៍ដ៏ល្អសម្រាប់មនុស្សនៅជុំវិញរាប់ទាំងអ្នកបានស្គាល់តាំងពីយូរ និងអ្នកទើបជួបលើកដំបូង ។ មនោសញ្ចេតនាគ្រួសារល្អប្រសើរក៏ជាមូលហេតុធ្វើឲ្យអ្នកត្រៀមបើកចិត្តចំពោះមនុស្សគ្រប់គ្នាជាង ។ ថ្ងៃនេះលុយកាក់ក៏ជួបសំណាងលញអ មានខ្ទង់ចំណូលបន្ថែម ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ២,៥ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង ត្នោត , ក្រហម ។ ឆ្នាំអ្នកយកអាសា ជូត , វក , រកា ។
ឆ្នាំម្សាញ់ ៖ អ្នកអាចមានអារម្មណ៍នឿយណាយជាមួយនឹងការងារដែលខ្លួនកំពុងធ្វើសាចុះសាឡើង ។ អ្នកអាចចង់សម្រាកពីការសិក្សា ឬឈប់ពីការងារ បន្តែអ្នកត្រូវមានការពិចារណាឲ្យម៉ត់ចត់ និងច្បាស់លាស់អំពីបញ្ហានេះ ។ ពេលនេះជាពេលអ្នកត្រូវសង្កត់ភាពឆេវឆាវរបស់ខ្លួន ។ ការសម្រេចចិត្តប្រញាប់ប្រញាល់ងាយធ្វើឲ្យអ្នកស្តាយក្រោយក្នុងអនាគត ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៤,៩ ពិន្ទុ ។ ម៉ោងល្អ ១ ដល់ ៣ ។ ពណ៌សំណាង ផ្កាឈូក , ស្វាយ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ខាល , មមី ។
ឆ្នាំមមី ៖ ថ្ងៃនេះទោះបីជាថ្ងៃសម្រាក ឬធ្វើការក៏ល្អបំផុត ។ នៅជុំវិញខ្លួនអ្នកមានមនុស្សចិត្តល្អជាច្រើនត្រៀមជួយពេលអ្នកជួបការលំបាកចូរគោរពទំនាក់ទំនងបច្ចុប្បន្នរបស់ខ្លួន ព្រោះពួកគេអាចជាអ្នកនាំមកនូវផលប្រយោជន៍ដ៏ច្រើនសម្រាប់អ្នកនាអនាគត ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៣,៦ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , មមែ , ចរ ។
ឆ្នាំមមែ ៖ ថ្ងៃនេះការងារមិនសមបំណង ។ ប្រហែលនេះជាពេលវេលាដែលអ្នកត្រូវពិនិត្យមើលខ្លួនឯងឡើងវិញថាតើបានកសាងទំនាក់ទំនងល្អត្រឹមត្រូវឬនៅ ។ រឿងមនោសញ្ចេតនាប្រសិនកើតមានការឈ្លោះប្រកែក អ្នកគួរនឹងនរ និងស្តាប់ដៃគូឲ្យបានច្រើនជាង។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌សំណាង កាហ្វេ , ស ។ ឆ្នាំអ្នកយកអាសា ថោះ , ម្សាញ់ , កុរ ។
ឆ្នាំវក ៖ ការងារល្អប្រសើរ គ្រប់យ៉ាងដំណើរការដោយរលូនគ្មានឧបសគ្គ ឬការលំបាកណាមួយចំពោះមុខ ។ លុយកាក់កើនឡើង តែអ្នកត្រូវចេះតុល្យភាពចំណូលចំណាយឲ្យបានត្រឹមត្រូវបង្ការកុំឲ្យខ្វះខាត ។ មនោសញ្ចេតនាមិនល្អ ដោយសាររវល់នឹងការងារខ្លាំងពេក អ្នកបានភ្លេចយកចិត្តទុកដាក់ ថែទាំមនុស្សជាទីស្រឡាញ់ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌សំណាង ប្រាក់ , ស ។ ឆ្នាំអ្នកយកអាសា ជូត , រោង , មមែ ។
ឆ្នាំរកា ៖ ថ្ងៃនេះជាថ្ងៃសំណាងល្អរបស់អ្នក ។ អាស្រ័យដោយមានទេពកោសល្យដឹកនាំអ្នកអាចងាយបញ្ចុះបញ្ចូលអ្នកដទៃឲ្យស្តាប់តាមយោបល់ខ្លួន ។ ប៉ុន្តែអ្នកត្រូវចៀសឲ្យឆ្ងាយពីមនុស្សនិយាយច្រើន និងការឈ្លោះប្រកែកមិនចាំបាច់ ។ មនោសញ្ចេតនារីកចម្រើន អ្នកទាំង២ចុះសម្រុងឈានទៅកំណត់ថ្ងៃចូលរោងជ័យ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ០,៣ ពិន្ទុ ។ ម៉ោងល្អ ១ ដល់ ៣ ។ ពណ៌សំណាង ស , ប្រផេះ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ម្សាញ់ , ចរ ។
ឆ្នាំចរ ៖ ថ្ងៃនេះមានសញ្ញាល្អខាងផ្នែកលុយកាក់ ។ ប្រសិនជាអ្នកជំនួញនឹងកាក់កបបំផុត ។ អ្នកធ្វើការស៊ីប្រាក់ខែ ក៏មានចំណូលបន្ថែមពីខាងក្រៅ ។ រឿងមនោសញ្ចេតនាក៏ប្រកបដោយភាពសុខដុមរមនា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៧,៨ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ខាល , មមី , វក ។
ឆ្នាំកុរ ៖ ការងារប្រព្រឹត្តទៅជាធម្មតា ពុំមានបញ្ហាអ្វីត្រូវប្រឈម តែអ្នកក៏មិនត្រូវប្រហែសបង្កើតកំហុសឲ្យអ្នកដទៃចាប់ថ្នាក់ ដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន ។ លុយកាក់ស្ថិរភាពអាចឲ្យអ្នកចាយវាយដោយមិនចាំបាច់ត្បិតត្បៀតច្រើន ។ រឿងមនោសញ្ចេតនាហាក់មានភាពសោះកក្រោះបន្តិច គួរលៃពេលវេលាឲ្យបានច្រើនជាងចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ១,៤ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា ខាល , ថោះ , មមែ ។