គេគ្រាន់តែដឹងថា កូនកំលោះក្រមុំ Rushang Shah និង Kaabia Grewal សុទ្ធតែជាតួអង្គល្បី ក្នុងមជ្ឈដ្ឋានសេដ្ឋីនៃប្រទេសឥណ្ឌា ។
មង្គលការដែលមានអ្នកចូលរួមពី ៥០០ ទៅ ៧០០ នាក់នេះ ប្រព្រឹត្តទៅពីភ្ញៀវទាំងអស់ ត្រូវបានរៀបចំឲ្យសម្រាកនៅតាមសណ្ឋាគារលំដាប់ផ្កា៥ ។
មង្គលការរបស់មហាសេដ្ឋីទាំងពីរ អូសបន្លាយ ៣ យប់ ៣ ថ្ងៃ នៅភូកុក វាត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ធំបំផុតមួយសំរាប់ឆ្នាំ២០១៩ របស់ឥណ្ឌា ។
គេបានដឹងថា អ្នកទាំងពីរស្វែងយល់ចិត្តគ្នាអស់កាល ២ ឆ្នាំ កន្លះ ទើបសម្រេចចិត្តរៀបការ ។ កូនក្រមុំត្រូវបានគេស្គាល់ច្រើន ខណៈកូនកំលោះជាមនុស្សស្ងៀមស្ងាត់ ព្រោះគណនី Instagram របស់គាត់មានអ្នកតាមដានតែជិត ១០០០ នាក់ ប៉ុណ្ណោះ ។
គេដឹងបន្ថែមទៀតថា កូនកំលោះ Kaabia Grewal រួមជាមួយបងស្រីបង្កើតគឺជាថៅកែក្រុមហ៊ុនត្បូងពេជ្រធំមួយរបស់ឥណ្ឌា ។
យីហោ Grewal របស់អ្នកទាំងពីរកំពុងពេញនិយមនៅក្នុងប្រទេសឥណ្ឌា ដែលសសូម្បីតារា Bollywood ក៏និយមចូលចិត្តដែរ ។
អ្នកកោះត្រល់ អូហ៍ច្រឡំ ភូកុក ពិតជាមានសំណាងហ្ន៎! ៕ ចន្ទ្រា