Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​សន្និសីទ​បច្ចេកវិទ្យា​ឌីជីថល​ធំ​បំផុត​មួយ ឈ្មោះថា​សន្និសីទ​និង​ពិ​ព័​ណ៍​ឌីជីថល​កម្ពុជា ២០១៩ (Digital Cambodia 2019)

spot_img

​ភ្នំពេញ​ ៖ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​និង​បុគ្គល​ពាក់ព័ន្ធ​វិស័យនេះ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់ នឹង​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា ២០១៩ (Digital Cambodia 2019) ថ្នាក់ជាតិ​ដំបូង​និង​ធំ​បំផុត​ប្រចាំឆ្នាំ ដែលមាន​រយៈពេល ០៣ (​បី​) ថ្ងៃ​។

កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​នេះ ត្រូវបាន​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គម​-​នាគ​មន៍​និង​ព័ត៌មាន (​វិទ្យាស្ថាន​ជាតិ NIPTICT)​។ កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា ២០១៩ (Digital Cambodia 2019) គឺជា​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​និង​ឌីជីថល​ធំ​បំផុត​នៅ​កម្ពុជា និង​ជា​សមិទ្ធផល​នៃ​ការរៀបចំ​និង​សហការគ្នា​រវាង​ថ្នាក់ដឹកនាំ​នៃ​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន ដែល​ប្តេជ្ញា​ក្នុងការ​បង្កើត​នូវ​គ្រឹះ​ឌីជីថល​សម្រាប់​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា ២០១៩ នឹងមាន​វត្តមាន​វាគ្មិន​ប្រកបដោយ​ជំនាញ​ច្បាស់លាស់​ប្រមាណ ១០០ រូប​, មាន​ស្តង់​តាំង​ពិ​ព័​ណ៍​ចំនួន​ប្រមាណ ១៥០ ស្តង់ និង​រំពឹងថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​….. រូប​។

ជាមួយនឹង​ការធ្វើជា​ម្ចាស់ផ្ទះ​ដោយមាន​វិទ្យាស្ថាន​ជាតិ NIPTICT, កម្មវិធី​នេះ​ត្រូវ​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​អន្តរក្រសួង​ចំនួន ០៦ ដែល​រួមមាន​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ក្រសួងពាណិជ្ជកម្ម​, និង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ កម្មវិធី​នេះ​ត្រូវបាន​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន Sabay Digital Corp. និង​ក្រុមហ៊ុន Two Way Public Relations និង​ឧបត្ថម្ភ​ធំ​ដោយ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធំៗ​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន Viettel, និង​មាន​ក្រុមហ៊ុន Huawei Technology (Cambodia) និង​ក្រុមហ៊ុន CFOCN​។

កម្មវិធី​នេះ​ក៏​ទទួល​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន Cellcard, UnionPay, TrueMoney, EZECOM, Oracle, Cisco Systems, Smart City Consortium, PPC Bank, Wing Specialized Bank, PayOn, Mobile C&C, Kilat Events និង​ដៃគូ​ផ្សេងៗ​ទៀត​។

កម្មវិធី​សន្និសីទ​និង​ពិ​ព័ណ៌​ឌីជីថល​កម្ពុជា ២០១៩ (Digital Cambodia 2019) នេះ​មាន​គោលដៅ​សម្រាប់​ការត្រៀមខ្លួន​ជាស្រេច​របស់​កម្ពុជា​ក្នុងការ​ចាប់យក​សេដ្ឋកិច្ច​ឌីជីថល និង​ការបង្ហាញ​នូវ​ការរីកចំរើន​ប្រកបដោយ​សក្តានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល​។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ជាអាទិ៍ ការបង្កើត Platform ថ្នាក់ជាតិ​បង្ហាញថា​កម្ពុជា​ជា​គោលដៅ​សម្រាប់​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ឌីជីថល​, ទី​២ ជំរុញ​អាជីវកម្ម​បង្កើត​ថ្មីៗ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​, លើកកម្ពស់​សហគ្រិនភាព​និង​នវានុវត្តន៍​ឌីជីថល​, ទី​៣ ផ្លាស់ប្តូរ​បទពិសោធន៍ ពិភាក្សា​អំពី​និន្នាការ​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​បញ្ហា​ផ្សេងៗ​ដែល​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល និង​ទី​៤) ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ក្របខណ្ឌ​ច្បាប់​និង​គោលនយោបាយ និង​ការអប់រំ​ដែល​ស្របតាម​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា និង​ទី​៥) ផ្តល់ឱ្យ​សហគ្រិន​និង​អាជីវកម្ម​បង្កើត​ថ្មី​ក្នុងការ​អភិវឌ្ឍ​បណ្តាញ​ទំនាក់ទំនង​របស់​ពួកគេ និង​ជា​ឱកាស​ក្នុង​ការជួប​ជាមួយ​ក្រុមហ៊ុន​ផ្តល់​មូ​និ​ធិ​ប្រកបដោយ​សក​ត្តា​នុព​ល​ជាច្រើន​។

ដោយមាន​ការគាំទ្រ​និង​ដឹកនាំ​ច្បាស់លាស់​ពី​មន្ត្រី​រាជរដ្ឋាភិបាល​សំខាន់ៗ កម្មវិធី Digital Cambodia 2019 នឹង​ពិតជា​អាច​សម្រេចបាន​នូវ​គោលបំណង​ខាងលើ​។ ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បានបង្ហាញ​នូវ​ចក្ខុវិស័យ​នៃ​កម្មវិធី​នេះ ដោយ​ផ្តោតលើ​ការតម្រង់ទិស​កម្ពុជា​ដើម្បី​ត្រៀម​សម្រាប់​បញ្ហា​ប្រឈម​និង​កាលានុវត្តភាព​នៃ​សេដ្ឋកិច្ច​ឌីជីថល​។ ជាង​នេះ ឯកឧត្តម​បណ្ឌិត មានបំណង​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​អភិវឌ្ឍ​និង​រីកចម្រើន​វិស័យ​ឌីជីថល ដែល​ឯកឧត្តម​យល់ថា​កត្តា​ខាងលើនេះ​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច​និង​សង្គម​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានទទួល​ស្គាល់​និង​គាំទ្រ​កម្មវិធី Digital Cambodia 2019 នេះ​តាំងពីដើម​រហូតមក ហើយ​ឯកឧត្តម​គឺជា​ថ្នាក់ដឹកនាំ​កំពូល​ម្នាក់​ក្នុងចំណោម​ថ្នាក់ដឹកនាំ​កំពូល​ផ្សេងៗ​ទៀត​ដែល​បាន​ប្តេជ្ញា​និង​ជួយ​ជ្រោមជ្រែង​ក្នុងការ​ដឹកនាំ​ការងារ​នេះ​។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ យល់​យ៉ាងច្បាស់​អំពី​តម្លៃ​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ បច្ចេកវិទ្យា​ឌីជីថល​គឺជា​ធាតុ​ផ្សំ​សំខាន់​មួយ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ពីព្រោះ​វា​នឹង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច គាំទ្រ​អនុវិស័យ​ផ្សេងៗ ព្រមទាំង​ទាក់ទាញ​អ្នកវិនិយោគ​។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​យកចិត្តទុកដាក់​ជាខ្លាំង​ចំពោះ​កម្មវិធី Digital Cambodia 2019 នេះ ដោយ​ឯកឧត្តម​ទទួលស្គាល់ថា អ្នកវិនិយោគ​នឹង​បន្ត​ពង្រីក​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា និង​បោះទុន​វិនិយោគ​ចំពោះ​ការសន្យា​ជា​សហ​គ្រិ​​ន​និង​គំនិត​របស់​ពួក​។ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម កម្ពុជា​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​យ៉ាងច្រើន ដើម្បី​ធានាថា​បច្ចេកវិទ្យា​ឆ្អឹងខ្នង​របស់​ប្រទេស​អាច​គាំទ្រ​កំណើន​យ៉ាង​ឆាប់រហ័ស​និង​គ្មាន​ដែន​កំណត់​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ឌីជីថល​។

ឯកឧត្តម​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ខិតខំ​និង​ព្យាយាម​អស់កម្លាំង​កាយ​ចិត្ត​ក្នុងការ​អនុវត្ត​ផែនការ​នានា ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា ​រួមបញ្ចូល​ទាំង​ការពង្រឹង​គុណភាព​និង​ភាព​អាច​ទុកចិត្តបាន​នៃ​បណ្តាញ​និង​សេវា​ទូរគមនាគមន៍​។ ជាងនេះទៅទៀត ឯកឧត្តម​បណ្ឌិត ធានាថា​ក្របខណ្ឌ​គតិយុត្ត​សម្រាប់​គ្រប់គ្រង​បណ្តាញ​និង​សេវា​ទូរគមនាគមន៍ នឹង​អនុញ្ញាតឱ្យ​វិស័យ​បច្ចេកវិទ្យា ឌីជីថល​ទាក់ទាញ់​ទុនវិនិយោគ​សម្រាប់​ឱកាស​សម្រាប់​ការវិនិយោគ និង​ការប្រើប្រាស់​ទុនវិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធិ​ភាព​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ សូម​ចូល​មើល​គេហទំព័រ​របស់​យើង​នៅ

www.digitalcambodia.com.kh ឬ​តាម​ទំព័រ Facebook​​ :​https://www.facebook.com/OfficialDigitalCambodia/ 

អំពី​កម្មវិធី​ឌីជីថល​កម្ពុជា

កម្មវិធី​ធ​ឌីជីថល​កម្ពុជា 2019 នឹង​នាំមក​នូវ​គំនិត​ប្រប​កដោយ​នវានុវត្តន៍​និង​ភ្លឺ​ថ្លា​បំផុត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​មកកាន់​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈពេល​បី​ថ្ងៃ ដែល​ពោរពេញ​ទៅដោយ​ភាពជា​អ្នកដឹកនាំ ភាព​វៃឆ្លាត និង​ដំណោះស្រាយ​ជាក់ស្តែង​។ បណ្តា​ថ្នាក់ដឹកនាំ​អន្តរជាតិ អ្នក​ច្នៃប្រឌិត​និង​អ្នកផ្តល់​ទស្សនៈវិស័យ​ពី​វិស័យ​ឯកជន រដ្ឋាភិបាល និង​អ្នកស្រាវជ្រាវ នឹង​មកជួប​ជុំគ្នា​ដើម្បី​ពិភាក្សា​និង​បង្ហាញ​នូវ​និន្នាការ​និង​ការអភិវឌ្ឍ​ថ្មីៗ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​, ផ្តល់​និង​ចែករំលែក​ទស្សនៈ​និង​ការយល់ឃើញ​របស់​ពួកគេ​អំពី​បញ្ហា​ប្រឈម​ត្រូវ​ដោះស្រាយ​សម្រាប់​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ទាំង​ក្នុង​តំបន់​និង​សកល​ ៕ ​ដោយ​ ៖ ​កូ​ឡាប

spot_img
×