Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត អា​មេ​រិច​ផ្អាក​លែង​ឲ្យ​មានការ​ហោះហើរ​យន្តហោះ​ប្រភេទ Boeing 737 Max ក្រោយ​ធ្លាក់​ស្លាប់​មនុស្ស​ជាច្រើន​នៅ​អេ​ត្យូ​ពី​

​អា​មេ​រិច​បាន​ផ្អាក​លែង​ឲ្យ​មានការ​ប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing 737 Max ចាប់ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រទេស​ជាច្រើន​បានប្រកាស​ផ្អាក​បណ្តោះអាសន្ន​នូវ​ប្រតិបត្តិ​ការហោះហើរ​របស់​យន្តហោះ​ម៉ូត​នោះ​។​

​និយតករ​អាកាសចរ​ណ៍​អា​មេ​រិច ដំបូង​ឡើយ​និយាយថា យន្តហោះ​ម៉ូត​នោះ​គួរ​បន្តធ្វើ​ប្រតិបត្តិ​ការហោះហើរ​ធម្មតា​។​

​ការសម្រេចចិត្ត​ផ្អាក​ប្រតិបត្តិការ​របស់ Boeing 737 Max ត្រូវបាន​ប្រកាស​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្រោយពេល​ប្រទេស​ចំនួន​ជាង ៤០​បានប្រកាស​ផ្អាក​ការហោះហើរ​យន្តហោះ​ម៉ូត​នោះ​។​

​លោក​ត្រាំ បាន​ថ្លែងប្រាប់​អ្នក​សារពត៌មាន​នៅ​សេត​វិមាន​ថា “​សុវត្ថិភាព​របស់​ប្រជាជន​អា​មេ​រិច និង​មនុស្ស​ទាំងអស់​គឺជា​ក្តីកង្វល់​ដ៏​ខ្ពស់បំផុត​របស់​ពួកយើង​”​។​

​សូម​រំលឹកថា ការធ្លាក់​យន្តហោះ​ប្រភេទ Boeing 737 Max នៅក្នុង​ប្រទេស​អេ​ត្យូ​ពី​កាលពី​ថ្ងៃ​​អាទិត្យ​កន្លងទៅនេះ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៥៧​នាក់​ស្លាប់បាត់​បង់ជីវិត​ទាំងអស់​។ នោះ​គឺជា​ការធ្លាក់​យន្តហោះ​ម៉ូត​ដូចគ្នា ក្នុង​រយៈពេល​ត្រឹម ៥​ខែ​ប៉ុណ្ណោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ The New York Times

×