នោះគឺជាលិខិតរបស់រដ្ឋមន្ត្រីក្រសួងច្បាប់ និងសិទ្ធមនុស្សឥណ្ឌូណេស៊ី Yasonna Laoly ផ្ញើជូនរដ្ឋមន្ត្រីម៉ាឡេស៊ី Tommy Thomas ។
នាង Siti Aisyah វិលត្រឡប់ទៅឥណ្ឌូណេស៊ីវិញ តុលាការលើកលែងការចោទប្រកាន់ ។
ខ្លឹមសារលិខិតនេះគឺ ៖
ឯកឧត្តម Tuan Tommy Thomas ជាទីគោរព!
ខ្ញុំសរសេរលិខិតនេះជំនួសឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីដើម្បីគោរពស្នើសុំរដ្ឋាភិបាលម៉ាឡេស៊ីពិនិត្យឡើងវិញពីបទចោទប្រកាន់ចំពោះនាង Aisyah ហើយអនុញ្ញាតឲ្យនាងវិលត្រឡប់មកឥណ្ឌូណេស៊ីវិញ ដោយថ្លឹងថ្លែងពីចំណងទាក់ទងល្អរវាងប្រទេសយើងទាំង២ ។
ខ្ញុំអធិប្បាយចំពោះឯកឧត្តមពីប្រការត្រួតពិនិត្យ ៖
នាង Aisyah ត្រូវគេបញ្ចុះបញ្ចូលឲ្យជឿលើទង្វើរបស់នាងសំដៅបម្រើឲ្យកម្មវិធីទូរទស្សន៍ជាក់ស្តែងមួយប៉ុណ្ណោះ ហេតុនេះនាងពុំយល់ពីគោលដៅពិតប្រាកដ គ្រាត្រូវបានសំណូមពរឲ្យធ្វើបែបនេះ ហើយគ្មានបំណងសម្លាប់លោក Kim Jong Nam ទេ ។
នាង Aisyah បានត្រូវបោកប្រាស់ ដោយពុំដឹងថាខ្លួនត្រូវបានគេឆ្លៀតប្រើប្រាស់ប្រៀបដូចជាឧបករណ៍ចារកម្មរបស់កូរ៉េខាងជើង ។
នាង Aisyah ពុំទទួលបានប្រយោជន៍ ឬផលចំណេញណាមួយពីទង្វើនេះទេ ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីសង្ឃឹមថា “រដ្ឋាភិបាលម៉ាឡេស៊ី នឹងថ្លឹងថ្លែង ហើយដាក់ចេញការសម្រេចចិត្តវិជ្ជមានមួយចំពោះសំណើររបស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់លើលទ្ធផលងាយស្រួលមួយ អាស្រ័យដោយចំណងទាក់ទងយូរអង្វែងជាងម៉ាឡេស៊ី និងឥណ្ឌូណេស៊ី” ។
ចុងក្រោយអយ្យការម៉ាឡេស៊ីបានដកហូតការចោទប្រកាន់ប្រឆាំងនឹងនាង Aisyah ហើយតុលាការបានសម្រេចដោះលែងឲ្យមានសេរីភាពក្រោយជាប់ពន្ធនាគារតាំងពីថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០១៧ ៕