Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ និង​អភិបាលខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ពិធី​ក្រុង​ពាលី​មុន​បុណ្យ​ទន្លេ និង​ដង្ហែ​រក្បួន​ដល់​ផ្ទៃ​ទន្លេ​តែម្ដង​

​កំពង់ឆ្នាំង​ ៖ ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោកស្រី ដោក សទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នា​ល្ងាច​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ប្រារព្ធ​ពិធី​ក្រុង​ពាលី សុំ​សេចក្ដីសុខ​ចម្រើន ក្នុងពេល​ប្រារព្ធ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​។​

​លោក ថោង ខុន ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ក្នុង​ពិធី​ក្រុង​ពាលី បាន​ដង្ហែ​កន្ទោង​ថ្វាយ​បារមី​ព្រះ​ម៉ែ​គង្គា អមដោយ​ភ្លេង​ឆៃយ៉ាំ យកទៅ​បណ្ដែត​ដល់​ទឹកទន្លេ នៃ​ក្រុង​កំពង់ឆ្នាំង​តែម្ដង ខណៈ​កំពុង​ដង្ហែ​ក្បួន​ពិធី​ខាងលើ ប្រជាជន​ជាច្រើន​បាន​ចេញមក​អបអរសាទរ​នៅ​អម​ដងផ្លូវ​យ៉ាងច្រើន​កុះករ ដែល​ម្នាក់ៗ​ពោរពេញ​ទៅដោយ​ស្នាមញញឹម​គ្រប់ៗ​គ្នា​។​

​សូមជម្រាបថា រំលង​តែមួយ​យប់​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង នឹង​ឈានចូល​មកដល់​ហើយ ពោល​នៅ​ថ្ងៃទី​១៥ ១៦ ១៧ ខែមីនា​។ ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍ ត្រូវបាន​សម្រេច​យកមក​ធ្វើជា​ប្រធានបទ​សម្រាប់​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​។​

​ដោយ​ក្ដី​នឹករឭក​ចំពោះ​ប្រជាជន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិ​ធិ​បើកផ្លូវ​ការ​នៃ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។​

​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា​ក្រៅពី​កម្មវិធី​សិល្បៈ​
ដែលមាន​អ្នកចម្រៀង​ល្បីៗ​ចូលរួម​នោះ ក៏មាន​ព្រឹត្តិការណ៍​កីឡា​ជាច្រើន ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​កីឡា​បែប​ប្រពៃណី ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ខេត្តកំពង់ឆ្នាំង និង ប្រភេទ​កីឡា​ប្រពៃណី​របស់​ខេត្ត​នេះ​តែម្ដង ។​

​លោក​បាន​បន្តថា កីឡា​ប្រមាណ​ជាង​១០​ប្រភេទ ត្រូវ​បានដាក់​ទៅក្នុង​កម្មវិធី​បុណ្យ​សមុទ្រ ។ សម្រាប់​កីឡា​ប្រ​
ពៃ​ណី​របស់​ខេត្តកំពង់ឆ្នាំង​គឺ​ចំបាប់​បូរាណ ។​គ្រូ​ចំបាប់​បូរាណ​ធំៗ គឺ​នៅ​ខេត្តកំពង់ឆ្នាំង​ពួកគាត់​បាន​បន្ត​ប្រពៃណី​ចំបាប់​បូរាណ​នេះ​ដល់​កូន ដល់ ចៅ​របស់គាត់​ហេតុនេះ ទើប​គណៈកម្មការ​បុណ្យ​ទន្លេ​រៀបចំ​ឲ្យ​មានការ​ប្រកួត​ចំបាប់​បូរាណ​នោះ ។​

​ប្រភេទ​កីឡាបាល់ទាត់​ក៏​ពេញនិយម​នៅ​ខេត្តកំពង់ឆ្នាំង​ដែរ ។ ស្រុក​នីមួយៗ​សុទ្ធ​តែមាន​ក្រុមបាល់ទាត់​មិន​តែ​
ប៉ុណ្ណោះ​នៅមាន​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ថ្នាក់ស្រុក​ទៀតផង ។ កីឡា​ប្រណាំងទូក​ក៏​ពេញនិយម​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែរ​តែ​ក្នុង​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ​កីឡា​ប្រណាំងទូក​មាន​ទូក​មកពី​ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង កណ្ដាល​មក​ចូលរួម​ដែរ ។​

​ក្រៅពីនេះ​មានការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​រយៈពេល​២​ថ្ងៃ ការប្រកួត​ទាញព្រ័ត្រ ការប្រកួត​បាល់ទះ ការប្រកួត​
កីឡា​វាយ​សី ការរត់​កំសាន្ដ​ចម្ងាយ​៣​គីឡូម៉ែត្រ និង ៥​គីឡូម៉ែត្រ ដែល​ពេលនេះ​មាន​អ្នកចូលរួម​រត់​ចំនួន​ជាង​២.០០០នាក់ និង​កីឡា​ជិះ​កង់​កំសាន្ដ​ដែលមាន​អ្នកចូលរួម​ជិះ​ជាង​៥០០​នាក់ ។​

​ក្នុង​ពិ​ធិ​បុណ្យ​ទន្លេ​នេះ ក៏មាន​ការដាក់​តាំងពិព័រណ៍​ទំនិញ សម្លៀកបំពាក់ ម្អូ​ប​អាហារ សម្ភារ​ផ្សេងៗ ការប្រគំ​តន្ត្រី ល្បែង​កម្សាន្ត​ប្រជាប្រិយ ជាច្រើន​ទៀតផង​ង​ដែរ​៕ ដោយ​៖​កូ​ឡាប​

×