Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរឿន​ទូទៅ​រាជធានី​ភ្នំពេញ នឹង​បន្តធ្វើ​សម្ភាសន៍​ប្រជាពលរដ្ឋ​រហូតដល់​ថ្ងៃ 15 មីនា​

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដោយសារ​មណ្ឌល​ជំរឿន​មួយចំនួន មានគ្រួសារ​កើនឡើង​លើសពី​ការប៉ានស្មាន គណៈកម្មាធិការ​ជំរឿន​ទូទៅ​រាជធានី​ភ្នំពេញ នឹង​បន្តធ្វើ​សម្ភាសន៍​ជំរឿន​ប្រជាពលរដ្ឋ​រហូតដល់​ថ្ងៃ 15 មីនា​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី 14 ខែមីនា​ឆ្នាំ 2019 នេះ​បានចេញ​សេចក្តី ជូនដំណឹង​ស្ដីពី​ការធ្វើជំរឿន​ទូទៅ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ 2019​។

បើតាម​សេចក្តី ជូនដំណឹង​បានប្រកាសថា គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​រាជធានី​​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រី រាជការ​បុគ្គលិក​ទាំង​អស់ ដែល​រស់នៅ​រាជធានី​ភ្នំពេញ អោយបាន​ជ្រាបថា ការធ្វើជំរឿន​ទូទៅ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ បន្ត ដំណើរ​ការធ្វើ​សម្ភាសន៍​ជំរឿន​ចាប់ពី​ថ្ងៃទី 3 ដល់ទី 13 ខែមីនា ឆ្នាំ 2019 ជា​លទ្ធផល​មណ្ឌល​ជំរឿន​មួយចំនួនធំ ត្រូវបាន​បញ្ចប់​។ ដោយ​មូលហេតុ​មណ្ឌល​ជំរឿន​ខ្លះ មាន​ចំនួន​គ្រួសារ​កើនឡើង​ច្រើន​លើសពី​ការប៉ាន់ស្មាន គណៈកម្មាធិការ​ជំរឿន​ទូទៅ​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ការឯកភាព​ពី​ក្រសួងផែនការ និង​បន្ត​ធ្ធើ ជំរឿន​សម្ភាសន៍​ប្រជាពលរដ្ឋ​រហូតដល់​ថ​ទី 15 ខែមីនា​ឆ្នាំ 2019។

គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​រាជធានី​ភ្នំ​ព​ញ​សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​និង​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តី ជូនដំណឹង​នេះ​ឲ្យ បាន​ប្រសើរ ​៕ ដោយ​ ៖ ​កូ​ឡាប​

×