ក្រុមហ៊ុនផលិតយន្តហោះអាមេរិច Boeing នឹងធ្វើការបន្តផលិតយន្តហោះដដែល ខណៈខ្លួនកំពុងធ្វើកិច្ចការដើម្បីកែខៃបញ្ហារបស់យន្តហោះម៉ាក 737 Max។
ប៉ុន្តែក្រុមហ៊ុននេះនឹងធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះការដឹកបញ្ជូនយន្តហោះម៉ាក 737 Max ទៅបណ្តាក្រុមហ៊ុនអាកាសចរណ៍ ខណៈដែលវាកំពុងកំណត់ពីបញ្ហាដែលបណ្តាលឲ្យយន្តហោះប្រភេទនោះ
មានការធ្លាក់រហូតដល់ទៅ ២ដង ត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ។
យន្តហោះប្រភេទ 737 Max គឺជាយន្តហោះដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន និងនៅតែមានតម្រូវការខ្ពស់ ទោះបីមានការធ្លាក់ ២ករណីក៏ដោយ។
ក្រុមហ៊ុនបានប្រកាសការសម្រេចចិត្តក្នុងការដឹកជញ្ជូនយន្តហោះខ្លួនទៅបណ្តាលក្រុមហ៊ុនអាកាសចរណ៍ នៅថ្ងៃពុធម្សិលមិញនេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេសជាង ៥០ហើយបានផ្អាក់មិនឲ្យមានការហោះហើរ យន្តហោះប្រភេទ 737 Max នៅដែនអាកាសរបស់ខ្លួន បន្ទាប់ពីមានការធ្លាក់ពីរករណី នៅឥណ្ឌូនេស៊ី និងនៅអេត្យូពី៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN