Saturday, January 29, 2022

ជប៉ុន ជា​ប្រទេស​ផ្តល់​ជំនួយ​ធំជាងគេ​ដល់​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ មាន​ទឹកប្រាក់​ប្រមាណ ៣១២​លាន​ដុល្លារ

ភ្នំពេញ ៖ ជប៉ុន នៅតែ​ជា​ប្រទេស​ធំ​ទី​១ និង​ឈរ​លំដាប់​ជួរមុខ ក្នុង​ការផ្តល់​ជំនួយ​លើ​គ្រប់​វិស័យ ដល់​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៧​នេះ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ
៣១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​នៃ​ការពិភាក្សា​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង សាងសង់​វិទ្យាស្ថាន​គរុកោសល្យ នៅ​ទីស្តីការក្រសួង នា​ព្រឹក ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងថា ជប៉ុន គឺជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត សម្រាប់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ​កម្ពុជា ជួយ​កែលំអ​សេវាកម្ម​សង្គម ដូចជា​សុខាភិបាល និង​អប់រំ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​។ ក្នុង​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​ឯកសារ សី្ត​ពី ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា សរុប ៣៥,២ ពាន់​លាន​យ៉េន ស្មើ​នឹង​ប្រមាណ​៣១២​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមាន​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ស្មើ​នឹង​ប្រមាណ​ជា ៥,៧៧ លាន​ដុល្លា​ផងដែរ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​