ថ្មីៗនេះស្រីវ័យ ១៩ ឆ្នាំម្នាក់ បានត្រូវដុតទាំងរស់ ខណៈពេលនាងកំពុងបណ្តើរគ្នានិងបុរសម្នាក់ ហើយកើតជម្លោះ ។ បុរសនោះឯងបន្ទប់មកបានចាក់សាំងលើខ្លួនរបស់នាងហើយ… ដុត ។
នារីវ័យក្មេងក្លាយជាភ្នក់ភ្លើងកំពុងចលនា ។
ជនរងគ្រោះបានស្រែកយ៉ាងខ្លាំងព្រោះឈឺចាប់ ហើយអ្នកនៅជិតនោះក៏ស្ទុះស្ទារមកជួយពន្លត់ និងបញ្ចូននាងនៅមន្ទីរពេទ្យ ។ ពួកគេក៏បានចោមរោមចាប់ខ្លួនបុរស”ឃាតករ” ជាប់ដែរ ។
តាមរបាយការណ៍នោះ នារីវ័យ ១៩ ឆ្នាំ បានរងការរលាក ៦០% ហើយកំពុងត្រូវបានសង្គ្រោះ ។ ជនល្មើសត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ “ចេតនាសម្លាប់មនុស្ស” និងត្រូវឃុំឃាំង ។
ប៉ូលិសឲ្យដឹងថា ជនល្មើសទើបមានអាយុ ១៨ ឆ្នាំ ជាមិត្តរួមថ្នាក់ រៀននៅសាលាជាមួយជនរងគ្រោះ ហើយក៏ជាអ្នកតាមស្រឡាញ់នាង ។ ប៉ុន្តែខាងស្រីពុំបានស្រឡាញ់ ហើយព្យាយាមប្រកែកពន្យល់ ។
នៅថ្ងៃកើតហេតុនារីរូបនោះលែងស្រដីជាមួយ ទើបយុវជនឈាមរាវបានស្រវ៉ាយកដបសាំង ហើយប៉ងដុតសម្លាប់…។
រឿងរ៉ាវនេះកើតឡើងនៅប្រទេសឥណ្ឌា ៕
ចន្ទ្រា