Isabelle Duterte បានជួលអ្នកឯកទេសតុបតែងល្បីល្បាញរបស់ហ្វីលីពីន ដើម្បីសាងអាល់ប៊ុមក្នុងវិមានប្រធានាធិបតី។តាម Asia Correspondent សំណុំអាល់ប៊ុមនេះ ត្រូវបានអនុវត្តផ្នែកខាងក្នុងនៃវិមាន Malacanang (វិមានប្រធានាធិបតីហ្វីលីពីន) នារដ្ឋធានីម៉ានីល ក្នុងគោលបំណងគូសបញ្ជាក់ពីភាពពេញវ័យរបស់នាងដែលត្រូវជាចៅបង្កើតរបស់ប្រធានាធិបតីហ្វីលីពីន Duterte។ ប្រភពព័ត៌មានបញ្ជាក់ថា សំណុំអាល់ប៊ុមនេះរៀបចំឡើងតាំងពីខែ១២ នៅក្នុងរូបភាពទាំងនោះគេឃើញ Isabelle ស្លៀករ៉ូបពណ៌ក្រហមជាមួយរចនាបថស៊ីវីល័យ ប្រៀបដូចជាម្ចាស់ក្សត្រីក្នុងរឿងនិទានបុរាណ។ រ៉ូបទាំងឡាយដែល Isabelle ស្លៀកសុទ្ធសឹងជាផលិតផលរបស់អ្នករចនាម៉ូតល្បីៗ។
ក៏ប៉ុន្តែជំនួសឲ្យការទទួលបានពាក្យពេចន៍ស្ងើចសរសើរ Isabelle បែរជារងព្យុះរិះគន់យ៉ាងខ្លាំងក្លាបំផុត ដោយហេតុថា ម្យ៉ាងការបង្អួតរាងបែបនេះផ្ទុយស្រឡះនឹងរូបភាពសាមញ្ញរបស់ជីតាខ្លួន -ប្រធានាធិបតី Duterte ព្រមទាំងសមាជិកក្នុងគ្រួសារ។
អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់បានសរសេរថា “ក្នុងពេលដែលពលរដ្ឋនៅ Marawi ប្រឹងរកបានត្រឹមមួយចម្អែតៗប្រចាំថ្ងៃ នាង Isabelle បែរជាស្ថិតក្នុងវិមាន Malacanang ដើម្បីថតរូបបង្អួតភាពមានបានយ៉ាងដូច្នេះ៕ ចន្ទ្រា