Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពន្ធ​គ្រប់​ខែ ត្រូវ​ប្តី​ធ្លាប់​ញៀន​ថ្នាំ​វាយ និង​ច្របាច់​ក​សម្លាប់​

spot_img

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវជា​ប្តី​ធ្លាប់​ញៀន​ថ្នាំ ធ្វើ​ពលករ នៅ​ប្រទេស​ថៃ បានធ្វើ​សកម្មភាព​វាយ និង​ច្របាច់ក​ប្រពន្ធ​រហូត​ដល់​ស្លាប់ ហើយ​ត្រូវបាន​កម្លាំង​ជំនាញ​ចុះ​អន្តរាគមន៍​ចាប់​ខ្លួន និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ ការ​តាម​ផ្លូវច្បាប់ ។​​នៅ​ថ្ងៃ​ពុធ ៣​កើត​ខែបុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​២ រំលង​អធ្រាត្រ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ករណី​ឃាតុ​កម្ម នៅ​ចំណុច​ភូមិ​ជាវ​ប្តី​ខាងកើត ឃុំ​តា​អូរ ស្រុក​គិរីវង់ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​អូរ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យុ​គ សារ៉ាត់ អធិការនគរបាល​ស្រុក ចុះ​អន្តរាគមន៍​រហូត​ឈាន​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង​៦ ព្រឹក នា​ថ្ងៃ ខែ ឆ្នាំ​ដដែល ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ សែម វី​រះ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ស្រុកកំណើត នៅ​ភូមិ មេសាង ឃុំ​ពារាំង ស្រុក​ពារាំង ខេត្ត​ព្រៃវែង បច្ចុប្បន្ន​រស់នៅ​ភូមិ ឃុំ​កើតហេតុ​(​ត្រូវជា​ប្តី ជនរងគ្រោះ​) បានធ្វើ​សកម្មភាព​ដោយ​វាយ​និង​ច្របាច់ក សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​ឈ្មោះ អេង ស្រ​យ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ព្រមទាំង​មានកូន​ក្នុង​ផ្ទៃពោះ​០៩​ខែ បណ្តាល​ស្លាប់​ជា​មួយ​ម្តាយ​ផង​ដែរ ។ តាម​របាយការណ៍​របស់​អធិការដ្ឋានន​គ​របាល​ស្រុក​គិរីវង់​បានឱ្យដឹងថា មូលហេតុ ដែល​ឈាន​ដល់​ការសម្លាប់​ប្រពន្ធ​ខ្លួន គឺ​មកពី​ជនសង្ស័យ​ធ្លាប់ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​កាល​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ បណ្តាល​ឱ្យ​មាន​សតិ​មិន​ប្រក្រតី (​សរសៃប្រសាទ​)​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×