Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ផ្តាំផ្ញើ​ទាហាន​ថ្មី​១១៥ ត្រូវ​បញ្ជូន​ពី​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង​ឲ្យទៅ​ហ្វឹកហ្វឺន ត្រូវ​យកចិត្តទុកដាក់​រៀន​ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​មាតុភូមិ​

spot_img

​ខេត្ត​ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ ឯកឧត្ត ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​កងទ័ព ជា​ពលទាហាន​ថ្មី នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង​ឲ្យទៅ​ហ្វឹកហ្វឺន នៃ​ក្របខណ្ឌ​នៅ​កងពលតូច​អត្ត​រាគ​មន៍​លេខ​៨​នៃ​យោធភូមិ​ភាគ​ទី​១​។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ត្រី ប៉ែន សារ៉ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ស្វាយរៀង បាន​លើកឡើង​ថា តំបន់​ប្រតិបត្តិការ​សឹង​រង​ស្វាយរៀង​បាន​ជូន​ដំណើ​កងទ័ព ជា​ពលទាហាន​បំពេញ​ក្រប​ខណ្ឌ​ឲ្យ យោធភូមិភាទី​១ នៃ​កងទ័ព​ជើងគោក ដើម្បី​បញ្ជូន​ឲ្យ​ថ្នាក់លើ​តាម​ការកំណត់​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ពង្រឹង​នូវ​ឃឿន​ការពារជាតិ ការពារ​ធិបតេយ្យ​ភាព ភាពសុខសាន្ត និង​សណ្តាប់​សង្គម ព្រមទាំង​អនុវត្តតាម​ផែនការ សំណូមពរ ភារកិច្ច​ចាំបាច់ ក្នុង​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ ទាំង​បរិមាណ និង​គុណភាព ឯកឧត្តម​បន្តថា ពលទាហាន​ទាំងអស់ ដែល​បានជ្រើសរើស​កន្លងមក​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព ដែល​មាន​ការសហការ​ជាមួយ​មន្ទីរពេទ្យបង្អែក​ខេត្ត ដំណើ​ការពិនិត្យ​កាយសម្បទា​សុខភាព សារធាតុ​ញៀន ធ្វើតេស្ត​ឈាម​បាន​យ៉ាង​ម៉ត់ចត់​។

​ជា​លទ្ធផល សម្រេច​ទទួលយក និង​បញ្ចូល​ក្នុង​ក្របខណ្ឌ​ពលទាហាន​បាន​ចំនួន​១១៥​នាក់​។​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ផ្តាំផ្ញើ​ដល់​កងទ័ព ជា​ពលទាហាន​ទាំងអស់​ដែល​ទៅ​សិក្សា​ភូមិភាគ​២​ស្រែ​ស្ពៃ ខេត្ត​ត្បូងឃ្មុំ ត្រូវ​អនុវត្ត​ឲ្យបាន​ល្អ​នូវ​រាល់​បញ្ជា​របស់​កង​យោធពល​ខេមរភូមិន្ទ ពិសេស​ត្រូវ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​នូវ​រាល់​មេរៀន​របស់​កងទ័ព និង​ក្បួន​យុទ្ធសាស្ត្រ​នានា ដើម្បី​ឲ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការការពារ​បូរណភាព​ដឹក​ដី និង​ការពារ​សេចក្តីសុខ​ជូន​ប្រជាជន​កម្ពុជា ការពារ​រដ្ឋធម្មនុញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រជា​ពល​ដ្ឋ​បោះឆ្នោត​ជូន និង​ប្រឆាំង​ដាច់ខាត​នូវ​ការប៉ុនប៉ង​ណាមួយ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ការចង់​ធ្វើ​បដិវត្ត​ពណ៌​នៅ​កម្ពុជា​។ ក្នុងឱកាស​នោះ​ដែរ​ឯ​ឧត្តម ម៉ែន វិបុល បាន​ឧបត្ថម​ថវិកា​ដល់​ពលទាហាន​ចំនួន​១១៥​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​៥០០០០​រៀល​ផង​ដែរ​៕ វ៉ៃកូ​

spot_img
×