Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! ដួល​មួយគ្រិប ស្រាប់តែ​សះស្បើយ​ពី​ជំងឺ​កោង​ខ្នង​រ៉ាំរ៉ៃ​…​ជាង ១០ ឆ្នាំ​មកហើយ​!

​ហេតុការណ៍​ចម្លែក​នេះ​កើតឡើង​នៅ​….

​តាម​នោះ​ស្ត្រី​ចំណាស់​ត្រកូល​តា អាយុ ៨៤ ឆ្នាំ ហើយ​ខ្នង​របស់​គាត់​បា​ន​ចាប់ផ្តើម​ឈឺ ហើយ​កោង​ចុះ​អស់កាល​ជាង ១០​ឆ្នាំ​មកហើយ​។ ៦ ឆ្នាំ​មកនេះ​វា​កាន់តែ​កោង​ខ្លាំង​ព្រមទាំង​ឈឺចាប់ និង​ពិបាក​ក្នុងការ​ចលនា​ដើរ​ឡើង​ចុះ ។​

​ថ្មីៗ​នេះ​ព្រោះតែ​ដេក​ពុំបាន គាត់​បាន​ចេញពីផ្ទះ​ដើរ​ទៅ​ខាងក្រៅ​នៅវេលា​ម៉ោង​ប្រមាណ​២ ទៀប​ភ្លឺ ។ ព្រោះតែ​ភ្នែក​ចាស់​មើល​ពុំ​ច្បាស់​គាត់​បាន​ដើរ​ប៉ះ​នឹង​បង្គោល​ក្បែរ​មាត់ទ្វា ហើយ​ខ្នង​របស់​គាត់​ដួល​បោក​លើដី ។​

​ក្រោយពេល​ដួល​អ្នកស្រី តា មានការ​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ស្រែក​រកពុទ្ធោ​! ។ ប៉ុន្តែ​គាត់​ប្រឹង​ងើបឈរ​ឡើង ។ អស្ចារ្យ​ណាស់​! ថ្វី​បើ​ខ្នង​របស់គាត់​នៅ​ឈឺ ប៉ុន្តែ​គាត់​បែ​ជា​អាច​ឈរ​ត្រង់​ខ្លួន​បាន ។​

​នៅ​ថ្ងៃ​បន្ទាប់​រឿង​អស្ចារ្យ​មួយ បន្ត​កើត​ឡើង គ្រា​គាត់​នៅ​ថត​នា​មន្ទីរពេទ្យ ។ តាមរយៈ​ហ្វីល X Ray វេជ្ជបណ្ឌិត​ពុំ​បាន​រកឃើញថា មានរ​បួស​អ្វី​ទាំងអស់ ។ ទោះបី​យ៉ាងនេះក្តី ក៏​វេជ្ជបណ្ឌិត​ទូន្មាន​កុំ​ឲ្យ​គាត់​អរ​ជ្រុល​ភ្លេចខ្លួន​ឲ្យសោះ គឺ​ពុំ​ត្រូវ​ចលនា​ខ្លាំង​ច្រើន​ទេ គួរ​ឲ្យ​ឆ្អឹងខ្នង​របស់​ខ្លួន​បាន​…​សម្រាក​ឲ្យ​ច្រើន ។​

​ក្រោយពេល​វិល​មក​ផ្ទះ អ្នកជិតខាង​ពិតជា​ស្រឡាំងកាំង​គ្រា​ឃើញ​យាយ​ចាស់​ខ្នង​កោង​ម្នាក់ ស្រាប់តែ​ឥឡូវ​បែរ​ជា​ដើរ​ត្រង់​ខ្លួន​ទៅវិញ ។ ពួកគេ​ថា​នេះ​ជា​រឿង​អស្ចារ្យ​ក្នុង​ជីវិត ពិតជា​ពុំ​ដែល​ឃើញ​មែន ៕ ចន្ទ្រា​

×