ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារលំបាកសម្រេចបានដូចចិត្ត ត្រូវប្រយ័ត្នមានអ្នកចង់កាច់បំបាក់អ្នក។ លុយចូលទ្វារមុខ បែរជាចេញទៅវិញតាមទ្វារក្រោយ ទម្លាប់ចាយវាយមិនគិតគូរ មុននិងក្រោយក៏ធ្វើឲ្យអ្នកត្រូវប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ។ មនោសញ្ចេតនា ងាយមានការខ្វែងគំនិតឈ្លោះប្រកែកគ្នា។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាក ត្រូវនឹងនរដោះស្រាយកិច្ចការនីមួយៗកុំលោភប្រយោជន៍ចំពោះមុខធ្វើឲ្យបាត់ឱកាសថ្ងៃក្រោយ។ ចាយវាយត្រូវមានផែនការជាក់ស្តែង កុំចំណាយហួសលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ មានឱកាសល្អៗច្រើន ដោយគ្រាន់តែសកម្មប្រមូលផ្តុំអ្នកនឹងសម្រេចបានលទ្ធផលដូចបំណង។ ថ្ងៃនេះអ្នកអាចរកចំណូលបន្ថែមយ៉ាងល្អ អាស្រ័យដោយបានព័ត៌មានវិនិយោគពីមិត្តភក្តិ។ មនោសញ្ចេតនា ល្អប្រសើរ និងកាន់តែយល់ចិត្តគ្នាជាងមុន។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារ ត្រូវសម្រួលឥរិយាបថ ប្រឹងប្រែងរៀនសូត្រស្វែងយល់ពីមិត្តភក្តិរួមការងារ ទើបអាចពង្រឹងតួនាទីរបស់ខ្លួន។ ថ្ងៃនេះអ្នកមានសមត្ថភាពវិភាគទីផ្សារ និងឱកាសវិនិយោគល្អ។ មនោសញ្ចេតនា កុំកំណាញ់ពាក្យសរសើរសម្រាប់គូស្នេហ៍ ព្រោះនេះក៏ជាការបង្ហាញការគោរពរបស់អ្នកចំពោះគេ។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារ ដោយសារសំណូមពររបស់ដៃគូរសហការខ្ពស់ ហេតុនេះអ្នកចាំបាច់ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តទើបអាចសម្រេចបានបរិមាណការងារថ្ងៃនេះ។ រាល់ផែនការហិរញ្ញវត្ថុ និងខ្ទង់វិនិយោគមុននេះ បានចាប់ផ្តើមផ្តល់ប្រាក់ចំណេញដ៏ល្អ។ មនោសញ្ចេតនា គួរលៃពេលនៅក្បែរគ្នាឲ្យបានច្រើន ទើបអាចជួយឲ្យមនោសញ្ចេតនាអ្នកទាំង២ កាន់តែផ្សាភ្ជាប់ផ្អែមល្ហែម។ ទិសល្អទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារលំបាកនឿយហត់ តែសមិទ្ធផលបែរជាមិនបានដូចការទន្ទឹងរង់ចាំ។ កុំចាយវាយហួសលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន ចេញក្រៅមិនត្រូយកប្រាក់ច្រើនតាមខ្លួន។ មនោសញ្ចេតនា ចំពោះអ្នកនៅលីវពុំទាន់មានឱកាសដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ល្អបំផុតគួរប្រមូលផ្តុំទៅក្នុងការងារ។ ទិសល្អទិសខាងលិច តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តមិនល្អនាំឲ្យអសកម្មក្នុងការងារនឹងឥទ្ធិពលច្រើនដល់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ។ ថ្ងៃនេះអ្នកអាចជួបការលំបាកអំពីលុយកាក់ ឬទុន។ មនោសញ្ចេតនា កុំក្រេវក្រោធ ដោយគ្មានហេតុផល ពាក្យសម្តី និងទង្វើដោយអចេតនាក្នុងពេលមួម៉ៅ នឹងធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគូស្នេហ៍។ ទិសល្អទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ រាល់ការប្រឹងប្រែងរបស់អ្នកចុងក្រោយក៏ត្រូវបានឆ្លើយតបយ៉ាងសក្តិសម ដោយសមិទ្ធផលខ្ពស់ក្នុងការងារ។ ឱកាសរកប្រាក់មានច្រើន គួរម្ចាស់ការចេញក្រៅអ្នកនឹងជួបសំណាងល្អ។ មនោសញ្ចេតនា ជាថ្ងៃមួយពោរពេញដោយភាពរីករាយ និងសុភមង្គល នៅក្បែររមនុស្សជាទីស្រឡាញ់។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ រាល់ទំនាក់ទំនងសហប្រតិបត្តិការកំពុងជួបការលំបាក មានហានិភ័យបែកបាក់ដូច្នេះត្រូវដោះស្រាយដោយប្រយ័ត្នប្រយែង។ ចំណូលមានជាហូរហែ តែចំណាយច្រើនពេក ហេតុនេះនៅតែពុំមានប្រាក់សន្សំ។ មនោសញ្ចេតនា ដោយសារតែពាក្យលេងសើចរបស់អ្នកដទៃ ក៏ធ្វើឲ្យអ្នកមានអារម្មណ៍សង្ស័យ និងខឹងគូស្នេហ៍ដោយគ្មានហេតុផល។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នមានអ្នកឈ្នានីស រកវិធីចង់ផ្តួលអ្នក។ មិនត្រូវដេកចាំសំណាងរត់រក មានតែការព្យាយាមធ្វើការងារទើបសង្ឃឹមបានចំណូលពេញលេញ។ មនោសញ្ចេតនា ចូលផ្ទះមិនត្រូវយករឿងមិនសប្បាយចិត្តពីកន្លែងធ្វើការទៅបង្កបរិយាកាសអាប់អួរក្នុងគ្រួសារ។ ទិសល្អទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការត្រៀមរៀបចំ និងប្រឹងប្រែងទាំងអម្បាលម៉ានរបស់អ្នកពីមុនមក ថ្ងៃនេះនឹងជាថ្ងៃដែលអ្នកទទួលបានផ្លែផ្កា។ ថ្ងៃនេះអាចបណ្តាក់ទុកវិនិយោគ ចុះកិច្ចសន្យារកស៊ីយ៉ាងជោគជ័យ។ មនោសញ្ចេតនា ផ្អែមល្អែម កក់ក្តៅ។ ទិសល្អទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារមានការខ្វែងគំនិតគ្នាជាមួយដៃគូ ហេតុនេះជួបការលំបាករាំងស្ទះ ត្រូវប្រយ័ត្នដោះស្រាយកុំឲ្យសត្រូវមានឱកាសលូកដៃចូល។ ទម្លាប់ចាយវាយខ្ជះខ្ជាយធ្វើឲ្យអ្នកត្រូវប្រឈមនឹងការអស់ប្រាក់ជាប្រចាំ។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕