ភ្នំពេញ ៖ យោងការតាមដាន និងព្យាករណ៍ជាប់ជាបន្តបន្ទាប់ របស់ក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញថា នៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ សម្ពាធទាបពីភាគីខាងលិច និងនិរតី ជួបប្រសព្វនឹងសម្ពាធខ្ពស់ពីតំបន់ខ្ពស់រាប ។ ស្ថានភាពបែបនេះ នៅតាមបណ្តារាជធានី ខេត្តនានា អាចនឹងមានភ្លៀងកក់ខែ ។
បណ្តាខេត្តភាគខាងកើត ខាងត្បូង និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បរមា មាន២៥-២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមា មាន៣០-៣២អង្សាសេ ។ ចំណែកបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពីស ៣៤-៣៦អង្សាសេ ។
សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្ទះ រន្ទះ ជាពិសេស ខ្យល់កន្ត្រាក់ ដែលនឹងកើតឡើងផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ