ភ្នំពេញ ៖ បើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ធាតុអាកាសត្រជាក់ខ្លាំង គ្របដណ្តប់នៅកម្ពុជា តែ១ថ្ងៃទៀតទេ គឺថ្ងៃទី២១ ខែធ្នូនេះ។
ក្រសួងបានឲ្យដឹងទៀតថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា អាកាសធាតុត្រជាក់ខ្លាំង នឹងបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា១ថ្ងៃទៀត នៅថ្ងៃទី២១ខែធ្នូនេះ ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី២២ ដល់៣១ ខែធ្នូ នឹងចាប់កើនឡើងមកនៅក្នុងរង្វង់ពី២៣-២៤អង្សាសេ លើកលែងតែខេត្តមួយចំនួន ដូចជា ខេត្តប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី សីតុណ្ហភាព ស្ថិតក្នុងសីតុណ្ហភាពអប្បបរមានៅក្នុងរង្វង់ពី១៩-២០អង្សាសេ៕ ដោយ ៖ កូឡាប