Monday, December 6, 2021

វិនិយោគ​កន្លែង​ថែទាំ​រថយន្ត​តំលៃ​សិប​លាន​ដុល្លារ នៅ​ប្លុក​ទួលគោក​

​ភ្នំពេញ​-​មជ្ឈមណ្ឌល​សម្រាប់​ការការពារ​និង​ការថែទាំ​រថយន្ត​បែប​លក្ខណៈ​ស្តង់ដារ ស៊ី​ធី​អេស (C.T.S) បាន​បើកសម្ពោធ​ជា​ផ្លូវកា​រហើយ​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២០ ធ្នូ ឆ្នាំ​២០១៧​នេះ ក្នុង ទិសដៅ​បំពេញ​តម្រូវការ​របស់​អតិថិជន​ដែល​មាន​ប្រើប្រាស់​នូវ​រថ​យន្ត​ទំនើបៗ​។​

​មជ្ឈមណ្ឌល​ថែទាំ ការពារ​រថយន្ត​កម្រិត​ស្តង់ដា (C.T.S) នៃ​ក្រុមហ៊ុន ខេ​ប៊ី ស៊ី​ធី​អេស គ្រី​ស្តាល់ អូ​តូ សឺ​វី​ស​ប្រចាំ​កម្ពុជា ដែល​ចំណាយ​ដើមទុន​រាប់លាន​ដុល្លារ ត្រូវបាន​ដាក់​សម្ពោធ​ហើយ ខណៈ​ដែល​ស្លាក​យីហោ​មួយ​នេះ​ត្រូវបាន​អតិថិជន​ទទួលស្គាល់​ក្នុង​បណ្តា​ប្រទេស​អាស៊ី និង​អាស៊ី​អាគេ្នយ៍​។ នេះ​ជា​ការលើកឡើង​របស់ លោក លីម សុខ​ឃាង អគ្គនាយក ក្រុមហ៊ុន​ខេ​ប៊ី ស៊ី​ធី​អេស​គ្រី​ស្តាល់​អូតូ​សឺវី​ស​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​លោក អគ្គនាយក បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ថា នៅ ប្រទេស​កម្ពុជា​នៅ​ខ្វះ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​ដែល​មាន​ស្តង់ដារ និង​ស្របពេល​ដែល​ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង​លើ ឡូហ្គោ ស៊ី​ធី​អេស នៅ​ប្រទេស​ថៃ​ជាង​១០​ឆ្នាំ ទើប​លោក​សម្រេច​បើក មជ្ឈមណ្ឌល​នេះ​ឡើង​នៅ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​បំណង ដល់​អតិថិជន​ដែល​ប្រើប្រាស់​រថយន្ត​ទំនើប និង​ត្រូវការ ការថែរក្សា​សម្រស់​រថយន្ត​របស់​ខ្លួន ឲ្យ​ដូច​ទៅ​នឹង​ការថែរក្សាស​ម្ភ​ស្សរប​ស់មនុស្ស​ស្រី​អីចឹង​ដែរ​។

​លោក​អគ្គនាយក​បានលើកឡើង​បន្តថា ស៊ី​ធី​អេស គឺ​ជា​មជ្ឈមណ្ឌល​តែ​មួយ​នៅ​ក្រុងភ្នំពេញ សម្រាប់ ការការពារ​និង​ការថែទាំ​រថយន្ត​ដើម្បី​ភ្លឺ​ចាំង​ជាមួយ​ថ្នាំ​កូត ការបាញ់​ថ្នាំ​ជាមួយនិង​សារធាតុ​ស៊ីលិកា​ដែលមាន គុណភាព​ខ្ពស់ បង្កើត​គ្រីស្ត​ឆាល់ ដើម្បី​ការពារ​រថយន្ត​យ៉ាង​ពិសេស​។ លោក​ឲ្យដឹង​ទៀតថា ក្រុមហ៊ុន​មាន សេវា​ដើម្បី​ការពារ​ពាក់ព័ន្ធ​នឹង​កញ្ចក់​នៅក្រោម​នាយកដ្ឋាន អូ​តូ ហ្វៀម ស្ទីឌីយ៉ូ មួយ​សន្លឹក​សម្រាប់​កញ្ចក់ ខាងមុខ ជាមួយ​នឹង​ការបង្កើត​សន្លឹក​ការពារ ដែល​ទទួលបាន​ពន្លឺ​ខាងក្រៅ​ដោយ​ផ្ទាល់​។​

​ចំណែក ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​សាទរ​ជាមួយនឹង​វត្តមាន​ថ្មី​របស់​មជ្ឈមណ្ឌល​ថ្មី​នេះ ដោយ​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​របស់ ប្រទេស​កម្ពុជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​និង​គ្រប់​វិស័យ ជាពិសេស​វិស័យ​ខាង​ផ្នែក​សេវាកម្ម​តែម្តង​។ ឯកឧត្តម មាន​ជំនឿ​ជឿជាក់ថា នាពេលខាងមុខ​នឹង​មាន​ការ​បើកសម្ពោធ​ហាង និង​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត ខណៈ ដែល​សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ​ឡើង​។​

​សូម​រំលឹក​ថា ផ្លាកសញ្ញា C.T.S នៃ​មណ្ឌល​ថែទាំ​រថយន្ត មាន​ដើមកំណើត​ចេញពី ប្រទេស​ជប៉ុន បន្ត​មក ហុងកុង ថៃ សិង្ហ​បុរី ម៉ាឡេ កូរ៉េ និង​ប្រទេស​អាស៊ី​អាគ្នេយ៍ ។ លោក​ថា ប្រសិន​បើ​ថ្ងៃ​ខាងមុខ មាន​អតិថិជន​រងចាំ​សេវាកម្ម​មួយ​នេះ​ច្រើន លោក​នឹង​មាន​គម្រោង​ពង្រីក​សាខា បន្ថែម​ទៀត​មិន​ថា​នៅ​តាម​បណ្តា​ខេត្ត​ឬ​ក្រុង​ភ្នំពេញ​នោះទេ​៕ ដោយ​-​ក្រុមហ៊ុន​