ថ្មីៗនេះលើបណ្តាញសង្គម Twitter បានបង្ហោះផ្សាយរូបភាពបន្ទប់ចង្ក្រានបាយមួយ បានក្លាយជាឃ្លាំងផ្ទុកក្រដាសអនាម័យដល់…ដំបូល -លទ្ធផលនៃការពឹងពាក់ប្តីឲ្យជួយទិញរបស់ប្រើប្រាស់ និងស្បៀងអាហារ ។
លទ្ធផលនៃការពឹងពាក់ប្តីម្តងឲ្យជួយ “ទៅផ្សារ” ។
តាម Metro នោះ ក្រោយពេលទទួល “បញ្ជី” ពីភរិយា លោក Tony Smolett អាយុ ៥៨ឆ្នាំ ជានាយក IT នៃក្រុមហ៊ុនមួយ បានកុម្ម៉ង់ទិញរបស់របរតាមអនឡាញហើយដោយសារបារម្ភខ្លាចក្រែងលទ្ធផលនៃកិច្ចព្រមព្រៀង Brexit មានបញ្ហាគាត់បានបង្កើនចំនួនទិញទុកបង្ការបញ្ហា..។
លោកក៏ចេះតែ Click កុម្ម៉ង់ទិញ ក្នុងនោះគ្រាន់តែក្រដាសអនាម័យមានរហូតដល់ 144 ដុំ អាហាស្បៀង ៥០កញ្ចប់ សរុបអស់ដល់ទៅ ៦៥០ ផោន ។
អ្នកស្រី East ធ្វើការនៅសណ្ឋាគារឲ្យដឹងថា អ្នកស្រីគ្រាន់តែបញ្ញើររបស់ត្រូវការតែពុំបានកំណត់ចំនួនទេ ពេលមកដល់ផ្ទះពិតជា… “បះសក់” តែម្តង ។
ពោលទាំងហួសចិត្ត តែក៏មិនភ្លេចសគុណលោកប្តីដែរ ដែលចេះបង្ការបញ្ហាទុកជាមុន ហើយយ៉ាងណាក៏បានប្រើប្រាស់បានរយៈពេលមួយវែងដោយពុំចាំបាច់…ទៅទិញដែរ ៕