តាម Fox News សុនកមួយក្បាលនេះ បានរគ្រាប់ផរបស់ខ្មាន់កាំផ្លើងដែលកំពុងតម្រង់បាញ់ម្ចាស់វា ក្នុងពិធីបុណ្យកំណើត នៅគេហដ្ឋានឯកជន នារដ្ឋតិចសាស់ ។
ជនល្មើស Castaneda និងឆ្កែក្លាហាន
Zero ឈ្មោះរបស់ឆ្កែពូជ labrador បានងាប់ក្នុងពិធីបុណ្យកំណើត នាគេហដ្ឋានឯកជនរបស់ Laura Martinez នៅ Houston , Texas យប់ថ្ងៃទី ២៤ មីនា ។ Zero បានត្រូងគ្រាប់ពេលវាប្រឹងតោងច្រានដៃរបស់ខ្មាន់កាំភ្លើងកំពុងតម្រង់សំដៅ Launa និងកូន ២ នាក់របស់នាង ។
Luana ពោលថា បើគ្មាន Zero ចេះតែលោតតោងវានេះ វាបាញ់ចំកន្លែងគ្រោះថ្នាក់ហើយពុំមែនចំជើងនោះទេ ។
ជនល្មើស Jarian Castsado ជាមនុស្សស្គាល់គ្រួសារអ្នកស្រី ហើយកំពុងរងការសង្ស័យថាបានលួចរបស់របរក្នុងផ្ទះអ្នកស្រី ។ នៅថ្ងៃបុណ្យកំណើតឈ្មោះនេះបានមកដល់ផ្ទះរបស់នាង ហើយផ្ទុះអាវុធ ។
របួសដោយសារគ្រាប់កាំភ្លើងរបស់ឃាតករ កំពុងសះស្បើយសន្សឹមៗហើយ ប៉ុន្តែរបួសផ្លូវចិត្តដោយបាត់បង់ Zero ឆ្កែសំណព្វហ៊ានយកជីវិតជួយសង្គ្រោះម្ចាស់ នៅពុំទាន់ធូរស្រាលទេ ៕ ចន្ទ្រា