ប្រភេទផ្សិតមើលទៅមានរាងស្រដៀងមនុស្សត្រូវបានគេប្រទះឃើញនៅសងខាងផ្លូវមួយ ។ ប៉ុន្តែរហូតដល់ ១៥ ឆ្នាំក្រោយអាថ៌កំបាំងរបស់វាទើបត្រូវបានទម្លាយចេញ ។
ប្រភេទផ្សិតនេះត្រូវបានរកឃើញនៅ Cockley Cley , Norfolk អង់គ្លេស ។ ដើមរបស់វាមានប្រេង ដៃ ជើងស្រដៀងមនុស្ស ។ គេបានដាក់ឈ្មោះវាថា geastrum britannicum -ចង់ថាមានតែនៅអង់គ្លេសប៉ុណ្ណោះ ។
Jonathan Revette អាយុ ៤៩ឆ្នាំ ជាជនដំបូងបានរកឃើញវា ។ គាត់ពោលថា ៖ វាស្រដៀងមនុស្ស ។ វាមានក្បាល និងដៃ ហេតុនេះយើងចាប់អារម្មណ៍” ។ នោះគឺឆ្នាំ ២០០០ ។
ក្នុងពេលដែលអ្នកវិទ្យាសាស្ត្រលែងរវល់នឹងវានោះ Revette បានយកគំរូផ្សិតនេះបញ្ជូនទៅឧទ្យានរុក្ខជាតិធ្វើការពិសោធន៍ ។ ទម្រាំដល់ឆ្នាំ ២០១៥ ទើបអ្នកជំនាញខាងផ្សិតនៅអេស្បាញ បានរកឃើញថា វាជាប្រភេទផ្សិតថ្មីមួយ ។
Revette ពោល ៖ ខ្ញុំច្រើនមន្ទិលសង្ស័យការប្រកាសរបស់អ្នកជំនាញការ ប៉ុន្តែលើកនេះពួកគេបានវាយតម្លៃត្រឹមត្រូវ ។
ចម្លែកណាស់ ! រុក្ខជាតិទាំងឡាយតែងមានការវិវត្ត ហើយនៅអំឡុងពេលនោះប្រភេទថ្មី ចេះតែត្រូវបានគេរកឃើញ ។