ឃ្លីបមួយបានបង្ហោះទិដ្ឋភាពនារីវ័យក្មេងម្នាក់បានវាយ ហើយដោះអាវចង្អុលដើមទ្រូង ហើយបន្តវាយ… ព្រោះថាបុរសនេះ “ឃ្លាន” ដើមទ្រូងរបស់នាង… ។ ហេតុការណ៍កើតនៅប្រទេសប្រេស៊ីល ។
គេថារឿងហេតុនេះកើតនៅកណ្តាលក្រុង Ribeirao Preto ភាគអាគ្នេយ៍ ប្រេស៊ីល ខណៈនារីវ័យក្មេងម្នាក់បានបោកផ្តួល ហើយសង្កត់បុរសម្នាក់ជាប់លើដី ។ នាងបានលើកជើងធាក់ឥតត្រាប្រណី ដោយអានថា បុរសនេះមានទង្វើរំខានផ្លូវភេទនៅទីសាធារណៈ ។
ប៉ុន្តែបុរសនោះពុំបានតបតទេ ដោយគ្រាន់តែស្រែកថាឲ្យនាងបញ្ឈប់ទង្វើនេះភ្លាម ព្រោះគាត់ទិញអីវ៉ាន់ជាមួយប្រពន្ធទេ! ។
ប៉ុន្តែនារីរូបនេះ កាន់តែខឹងជាងមុន ហើយស្រែកថា ៖ ខ្ញុំធុញទ្រាន់ចំពោះទង្វើចាក់រុកខ្ញុំដូចជាឧបករណ៍ផ្លូវភេទ ។ លោកចង់ដើមទ្រូងមែនទេ? ។ ភ្លាមៗនោះស្រាប់តែនាងដោះអាវបញ្ចេញដើមទ្រូងឲ្យគេឯងមើល រួចបន្តវាយតប់បុរសនោះទៀតដោយប្រើដៃទះកំផ្លៀង ។
មហាជនចែកជា២ គឺម្ខាងគាំទ្រនារីនោះ តែក៏មានអ្នកប្រឆាំងដែរ ដោយថានារីនោះពុំមានសិទ្ធិវាយមនុស្សគ្មានហេតុផលទេ ។
…ចុងក្រោយទើបវាំងនននៃឈុតឆាកនេះត្រូវបានទម្លាយឲ្យដឹង ដោយអ្នកដឹកនាំរឿង Fausto Ribeiro ៖ យើងខ្ញុំគ្រាន់តែចង់លើកបង្ហាញនូវហេតុការណ៍ក៏ដូចជាវិធីដោះស្រាយ ដែលស្ត្រីទាំងឡាយច្រើនជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ ។ នារីពិតជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការវាយតបតចំពោះទង្វើរំខានផ្លូវភេទ ។ យើងខ្ញុំក៏ចង់ឲ្យបុរសៗមានស្មារតីទទួលខុសត្រូវជាងមុន ចំពោះទង្វើនឹងផលវិបាកដែលពួកគេបង្កឡើង ។
វីដេអូនេះ មានមនុស្សទស្សនាជាង១លាននាក់ តែវាត្រូវបានគេ “រុះ” ចេញ ព្រោះមានអ្នករិះគន់ខ្លាំងពេក! ។
ប្រិយមិត្តយល់ណាដែរ ចំពោះការថតបង្ហាញរឿងបែបនេះ៕ ចន្ទ្រា