នៅ Shaolong កសិករម្នាក់រស់នៅប្រជុំជន Jining ខេត្ត Shandong បាននាំកូនប្រុស Tang Yixuan អាយុ ២ឆ្នាំ ទៅ Jinang ដើម្បីព្យាបាលជំងឺឈាមមិនកក ។ គ្រូពេទ្យប្រាប់ថាក្មេងនេះតម្រូវឲ្យប្តូរខួរឆ្អឹងខ្នង ប៉ុន្តែលោក Tang ពុំមានលុយ ៤០០.០០០យាន់ (ប្រមាណ ៦០.០០០ដុល្លារ) សម្រាប់ការវះកាត់នេះទេ -នេះបើតាម Beijing Youth Daily ។
ក្មេងប្រុស Tang Yixuan ទើបបានប្តូខួរឆ្អឹងខ្នង ដោយលុយលក់ឆៃថាវ ២០០ តោន ។
គាត់ត្រូវបង់ប្រាក់កក់ ២០០.០០០យាន់មុន ដើម្បីគេចាប់ផ្តើមធ្វើការថែទាំមុនវះកាត់ ហើយកំពុងគិតរឿងខ្ចីបុលលុយគេមកព្យាបាលកូន ។
នៅថ្ងៃទី ២៣ មីនា លោក Tang ចាកចេញពីពេទ្យទៅទិញអាហារឲ្យកូន ។ តាមផ្លូវគាត់រើសបានកាបូបមួយមានលុយ ២០.០០០យាន់ និងប័ណ្ណឥណទាន ព្រមទាំងក្រដាសស្នាមផ្សេងៗ ។
គាត់ពោលថា ៖ ដំបូងខ្ញុំពិតជាមានអារម្មណ៍រីករាយ ហើយគិតថានេះព្រោះតែទេវតាអាណិតប្រទានឲ្យ ។ ប៉ុន្តែពេលគិតយូរៗ ខ្ញុំគិតថាវាជាលុយដែលអ្នកដទៃគេសន្សំ…ទម្រាំបាន ។
គាត់ក៏បានស្វែងរកអ្នកបាត់ ។ នោះគឺលោក Ding Yilong ជាម្ចាស់កសិដ្ឋានដាំបន្លែ។ លោក Tang បានសងដោយបដិសេធពុំទទួលប្រាក់រង្វាន់ ។
តាមរយៈបណ្តាញសង្គមលោក Ding ដឹងថាលោក Tang កំពុងត្រូវការលុយដើម្បីប្តូរខួរឆ្អឹងឲ្យកូន ។
គាត់ក៏សម្រេចចិត្តកាដូឆៃថាវទាំងនេះឲ្យ Tang Shaolong ។ វាអាចគ្រប់សម្រាប់គាត់ព្យាបាលឲ្យកូន ។
ឆៃថាវបានលក់អស់នៅថ្ងៃទី ២៦ មីនា ប្រមូលបានលុយ ៥០០.០០០យាន់ ប្រមាណ ៧៥.០០០ដុល្លារ គ្រប់គ្រាន់សម្រាប់ការវះកាត់ ។
ទង្វើល្អពុំសាបសូន្យទេ គួររម្ងាប់ចិត្តលោភលន់ នោះអ្នកនឹងទទួលបានរង្វាន់ពីមនុស្សពិតៗ ពុំចាំបាច់ទេវតា…ប្រធាននោះឡើយ ៕ ចន្ទ្រា