Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ៖ ទឹកដី​ក្រុង​ច្បារ​មក​បទល្មើស​”​លួច​”​ហាក់​មាន​ការកេី​ន ប៉ុន្តែ​បទ​ល្មេី​ស​ផ្សេងៗ​ទៀត​មាន​ការថយចុះ​

​ខេត្ត​កំពង់ស្ពឺ ៖ លោក​ឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ជា​ស្នងការរង​ស្នងការរង​នគរបាល​ខេត្ត​កំពង់ស្ពឺ ទទួល​ទិស​ក្រុង​ច្បារមន បាន​លេីក​ឡើង​អំពី​ការសំរេច បាន​ស្នាដៃ​ល្អ​ក្នុងការ​បង្ការ​បង្ក្រាប​ប​ទ​ល្មេី​ស ទោះបី​បទល្មើស​”​លួច​”​ហាក់​មាន​ការកេី​ន ប៉ុន្តែ​បទ​ល្មេី​ស​ផ្សេងៗ​ទៀត​មាន​ការថយចុះ​គួរកត់សំគាល់​។​

​នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ នៅ​អ​ធិ ការដ្ឋានគ​របាលក្រុង​ច្បារមន បាន​រៀបចំ​ប្រជុំ​បូក​សរុប​វាយតម្លៃ​សភាពការណ៍​លទ្ធផល​កិច្ចប្រតិបត្តិការ​ឆ្នាំ​២០១៨ ផ្សព្វផ្សាយ​ទិសដៅ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង​នគរបាល​ខេត្ត និង​លោក​ហុក ម៉ា​រ៉ា​ឌី អភិបាលក្រុង​ច្បារមន ។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​ឆ្នាំ​២០១៨ ដែល​អាន​ដោយ​លោក​វរសេនីយ៍ឯក អ៊ូច ហៀ​ង អធិការ​ក្រុង​ច្បារមន និង​ការអាន​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ដោយ​លោក​អធិការរង រួចមក លោក​ហុក​ម៉ា​រ៉ា​ឌី អភិបាលក្រុង បាន​លេីក​អំពី​ចំណុច​ជោគជ័យ​ដែល​កំលាំង​នគរបាល​សំរេច​បាន​ដោយសារ​យើង​មាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ កិច្ចសហការ​ល្អ​ពី​គ្រប់​កំលាំង​ជំនាញ ពិសេស​គឺ​កំលាំង​ប្រជា​ការពារ​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ការពារ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ពិធី​នានា នៅក្នុង​មូលដ្ឋាន និង​កិច្ច​សហការ​ផ្ដល់​ព័ត៌មាន​អោយ​សមត្ថកិច្ច​បាន​ទាន់ពេលវេលា និង​រួម​គ្នា​បង្ក្រាប​បទ​ល្មេី​ស​គ្រឿងញៀន​អោយ​បាន​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​លោក​ឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ក្នុងនាម​ស្នងការ​នគរបាល​ខេត្ត និង​ជា​ស្នងការរង​ទទួល​ទិស​ក្រុង​ច្បារមន បាន​លេីក​ឡើង​អំពី​ការសំរេច​បាន​ស្នាដៃ​ល្អ​ក្នុងការ​បង្ការ​បង្ក្រាប​ប​ទ​ល្មេី​ស ទោះបី​បទល្មើស​”​លួច​”​ហាក់​មាន​ការកេី​ន ប៉ុន្តែ​បទ​ល្មេី​ស​ផ្សេងៗ​ទៀត​មាន​ការថយចុះ​គួរកត់សំគាល់ នេះ​បង្ហាញ​អោយ​ឃើញ​ថា​ការ​យកចិត្ដទុកដាក់​រប​ស់​យើង​មាន​ប្រសិទ្ធិភាព​ចំ​គោលដៅ​ជា​បទពិសោធន៍ ចំណុចខ្លាំង​​ខ្សោយ​ប្រឈម និង​លទ្ធផល​ការងារ​ឆ្នាំ​ចាស់ គឺ​ជា​ត្រីវិស័យ​ដើម្បី​ដាក់ចេញ​ទិសដៅ​និង​វិធានការ​អនុវត្ដ​ភារកិច្ច​ឆ្នាំ​២០១៩ បន្ដ ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​លើ​ការងារ​សន្ដិសុខ​ជាតិ ព្រហ្មទណ្ឌ គ្រឿងញៀន ចរាច​រណ៍ លេីស​ពី​នោះ​ពាក់ព័ន្ធ​ការផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ ពង្រឹង​កិច្ច​ការ​ប៉ុស្តិ៍​រដ្ឋបាល​បង្កេី​ន​សាមគ្គឺភាព​ផ្ទៃក្នុង​រវាង​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ មន្ត្រី​ប៉ុស្តិ៍​ជាមួយ​កំលាំង​ជំនាញ​កត្ដា សំខាន់​អង្គភាព​មួយ បើ​ខ្វះ​ការ​សាមគ្គីភាព គឺ​ទទ​គឺ​ទទួល​ភាពបរាជ័យ​១០០​ភាគរយ កង​កម្លាំង​នគរបាល​ជាតិ​ត្រូវ​ស្មោះត្រង់​និង​វិជ្ជាជីវៈ ការពារ​រក្សា​សន្ដិសុខ សណ្តាប់ធ្នាប់​សារ​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជម្រុញ​ការ​អនុវត្ដ​កម្មវិធី​នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ការពារ​ដាច់ខាត​ការប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ពី​ក្រុម​ចលនា​ប្រឆាំង​ក្រៅច្បាប់ ដែល​ប្រមូលផ្ដុំ​បង្កេីត​ជា​ចលនា​បដិវត្ដន៍​ពណ៌ ត្រូវ​រួមគ្នា​លុបបំបាត់​សកម្មភាព អសកម្ម​ទាញ​មកវិញ​ការ​បង្កេី​ន​ទំនុកចិត្ត ធ្វើអោយ​មាន​ការគាំទ្រ​នឹង​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ​៕​ ​ដោយ​ ៖ ​កូឡាប​

   

×