ពិតជាហេតុការណ៍កក្រើកមួយ សម្រាប់កម្មវិធីទូរទស្សន៍ពិតៗ ព្រោះគូស្នេហ៍ចិតបួន-ម្ភៃមួយនេះបានចុះឈ្មោះចូលរួម ។ តាមការប្រកាសនោះកម្មវិធីនេះនឹងថតយករូបភាពនៃជីវិតពិតរបស់មនុស្សប្រុសស្រីច្រើននាក់រួមទាំងពោលដែលពួកគេរួមភេទផង ។
ប្តីប្រពន្ធចិតបួន-ម្ភៃមួយ ។
រីឯគូស្នេហ៍ចិតបួន-ម្ភៃមួយនេះនឹងរស់នៅក្នុងផ្ទះមួយត្រូវបានគណៈមេប្រយោគជ្រើសរើសឲ្យក្នុងអំឡុងពេល ២-៣សប្តាហ៍ ហើយព្រមព្រៀងថារាល់សកម្មភាព រួមទាំងការរួមភេទ នឹងត្រូវបានថតដោយកាមេរ៉ារបស់កម្មវិធី ។
អ្នកទាំង២ថា ទោះបីត្រូវ “ឃ្លាំមើល” ក៏គេនៅតែរីករាយ ។ ពួកគេសង្ឃឹមថានឹងប្រឹង “បន្តពូជ” ឲ្យបានកូនម្នាក់ក្នុងអំឡុងពេលនោះ ។
ចំណែកនារីម្ភៃមួយហ៊ានអះអាងថា ៖ នាងពុំអាចដើរ “ច្រឡំ” ផ្លូវទៅតាមបុរសក្មេងៗទេ (បេក្ខជនដទៃទៀតនៃកម្មវិធី) ។ នាងថា ៖ “ពួកគេនៅក្មេងៗគ្មានអ្នកណាសល់ ឬពាក់វ៉ែនតា ។ ហេតុនេះពុំមាន…ឱកាសឆក់យកខ្ញុំបានទេ! ។ ខ្ញុំចង់មានគភ៌បង្កើតកូន ។ ខ្ញុំចង់ប្រាប់អ្នកទាំងឡាយមុននេះ ចចាមអារាមថា ខ្ញុំមានបំណង “មិនល្អ” នឹងស្វាមីខ្ញុំ Milojko -ត្រូវនឹងឲ្យច្បាស់ រវាងខ្ញុំនឹងគាត់គឺស្នេហាបរិសុទ្ធ!។
នាងក៏បញ្ជាក់បន្ថែម ៖ ខ្ញុំចូលចិត្តតែបុរសៗមានវ័យចំណាស់! ។ រីឯបុរសចិតបួន Milojko វិញក៏បង្ហាញប្រាប់ថា ៖ ខ្ញុំត្រូវបានទាក់ទាញដោយចរិតល្អរបស់នាង និងសម្ផស្សផងដែរ ។ លោកពោលហាក់ដូចជាចង់ឆ្លើយទៅកាន់មនុស្សភាគច្រើនផងដែរថា ៖ មានប្រុសណាដែលមិនចូលចិត្តដៃគូក្មេងជាងខ្លួននោះ!? ៕ ចន្ទ្រា