ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារ មហិច្ឆតាកាន់តែធំកាន់តែរងសម្ពាធច្រើន ដូច្នេះអ្នកត្រូវអត់ធ្មត់ស៊ូទ្រាំទើបសង្ឃឹមបានជោគជ័យ។ ថ្ងៃនេះពុំល្អប្រសើរសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា រួមជាមួយមនុស្សដែលខ្លួនស្រឡាញ់កសាងផែនការក្នុងអនាគតក៏ជាវិធីជួយឲ្យមនោសញ្ចេតនាអ្នកទាំង២ កាន់តែផ្សាភ្ជាប់។ ទិសល្អទិសខាងលិច តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ត្រូវយកចិត្តទុកដាក់ជាងក្នុងការងារកុំធ្វេសប្រហែលនាំឲ្យកើតមានផលវិបាកធ្ងន់ធ្ងរ។ ថ្ងៃនេះពិបាកមានឱកាសរកលាភចូល ដូច្នេះចាយវាយត្រូវគិតគូរឲ្យសមស្រប។ មនោសញ្ចេនា អាកប្បកិរិយាសោះអង្គើយគ្រប់យ៉ាងរបស់មនុស្សដែលអ្នកស្រឡាញ់ធ្វើឲ្យអ្នក មានអារម្មណ៍មួម៉ៅនិងអស់សង្ឃឹម។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ចង់ឲ្យការងារល្អប្រសើរជាងមុន ចាំបាច់អ្នកត្រូវរកវិធីធ្វើឲ្យប្រសើរឡើងទំនាក់ទំនងជាមួយអ្នករួមការងារ ប្រសិនមានការគាំទ្រពីគេគ្រប់យ៉ាងប្រាកដជានឹងងាយស្រួល។ ពុំសមស្របវិនិយោគ ព្រោះប្រឈមនឹងការបរាជ័យយ៉ាងអាម៉ាស់។ មនោសញ្ចេតនា ពេលនៅតែម្នាក់ឯង នឹងជួយឲ្យអ្នកយល់ និងចេះគោរពមនោសញ្ចេតនា ដែលគូស្នេហ៍ផ្តល់ឲ្យ។ ទិសល្អទិសខាងជើង តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ រាសីឡើងខ្ពស់ ជួបការលំបាកក្នុងការងារតែងមានអ្នកជួយយកអាសា។ វិនិយោគមានឱកាសល្អ ត្រូវចេះក្តាប់យកឲ្យទាន់ពេល។ មនោសញ្ចេតនា ចង់ឲ្យទំនាក់ទំនងកាន់តែស្និទ្ធស្នាលអ្នកគួរឧស្សាហ៍ដើរកម្សាន្តជាមួយគ្នា និងរកពេលល្អបង្ហាញទឹកចិត្តចំពោះដៃគូ។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ គួរប្រយ័ត្នប្រយែងក្នុងគ្រប់សកម្មភាព ដើម្បីបញ្ចៀសចូលអន្ទាក់របស់គូសត្រូវ។ ត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះអាចប្រឈមនឹងការជាប់ទោស។ មនោសញ្ចេតនា មនុស្សដែលអ្នកលួចស្រឡាញ់ បង្ហាញអាកប្បកិរិយាព្រងើយកន្តើយមិនយល់ចិត្ត ធ្វើឲ្យអ្នកមានអារម្មណ៍អស់សង្ឃឹម នឿយណាយ។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ មានឱកាសដើម្បីពង្រីកបន្ថែមវិស័យថ្មីក្នុងការងារ ត្រូវលើកកម្ពស់ចំណេះដឹងដើម្បីឲ្យស្របនឹងការងារថ្មី។ គួរព្យាយាមជួបជុំមិត្តភក្តិអ្នកនឹងមានឱកាសរកចំណូលច្រើន។ មនោសញ្ចេតនា គួរបន្ថែមភាពរ៉ូមែនទិកបន្តិច ក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ ទើបរក្សាបានយូរអង្វែង។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ ឱកាសល្អបានមកដល់ មានប្រយោជន៍សម្រាប់ការពង្រីកបុព្វហេតុក្នុងអនាគត។ ថ្ងៃនេះយីអ៊ុនឡើង រកស៊ីអ្វីក៏បានចំណេញយ៉ាងក្រាស់ក្រែល។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងអំណោយផលល្អ គ្មានអ្វីមករាំងស្ទះ។ លទ្ធភាពក្តាប់ឱកាស និងវិភាគទីផ្សារត្រូវ ហេតុនេះអាចវិនិយោគររកចំណេញធំ។ មនោសញ្ចេតនា ៖ រីកចម្រើនល្អប្រសើរ។ ទិសល្អទិសខាងកើត តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងាររវល់ខ្លាំង ការលំបាកក៏ច្រើន ធ្វើឲ្យអ្នកតានតឹង នឿយហត់។ ចំណូលមិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ គួរប្រយ័ត្នប្រយែងក្នុងរាល់សេវាកម្មប្រាក់កាស។ មនោសញ្ចេតនា សភាពផ្លូវចិត្តមិនរីករាយឥទ្ធិពលខ្លាំងដល់បរិយាកាសគ្រួសារ។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ នៅតែវិលវល់ទាល់ច្រក ព្រោះពុំទាន់រកបានវិធីដោះស្រាយ។ ប្រសិនមានមិត្តភក្តិត្រូវការជំនួយហិរញ្ញវត្ថុចូរបង្កលក្ខណៈជួយ ព្រោះជាការបង្កើតឱកាសសម្រាប់ខ្លួនទៅថ្ងៃក្រោយ។ មនោសញ្ចេតនាមិនល្អដូចចិត្តប្រាថ្នា ហេតុនេះធ្វើឲ្យអ្នកមានអារម្មណ៍សោកសៅ មិនចង់ជួបអ្នកណាទាំងអស់។ ទិសល្អទិសឦសាន តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារ មានឱកាសបង្ហាញសមត្ថភាពខ្លួន ត្រូវប្រឹងប្រែងបញ្ចេញឲ្យអស់ដើម្បីផលប្រយោជន៍ទៅថ្ងៃមុខ។ ឱកាសរកចំណូលថែមពុំមាន ល្អបំផុតគួរប្រមូលផ្តុំក្នុងការងារបច្ចុប្បន្ន។ មនោសញ្ចេតនា មានការប៉ះពាក្យសម្តីបន្តិច ធ្វើឲ្យអ្នកទាំង២មានសង្គ្រាមត្រជាក់។ ទិសល្អទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយមានការគាំទ្ររបស់ថ្នាក់លើ និងអ្នករួមការងារ ហេតុនេះគ្រប់យ៉ាងដំណើរទៅដោយរលូន។ ថ្ងៃនេះមានអ្នកជួយជ្រោមជ្រែងបង្កឱកាសឲ្យបណ្តាក់ទុនរកស៊ីល្អ។ មនោសញ្ចេតនា ជាថ្ងៃមួយពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសល្អទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕