Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន សន្យា​នឹង​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​កម្ពុជា និង​ការនាំចេញ​ទំនិញ​កសិផល ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន ដោយ​អនុគ្រោះ​ពន្ធ​ចំនួន ៨.០៣០ មុខទំនិញ​

​ភ្នំពេញ​៖ លោកស្រី Gao Yan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន បាន​សន្យា​នឹង​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ ហើយ​លោកស្រី​ថា ភាគី​ចិន​ព្រម​ទទួលយក​ទៅពិនិត្យ ក្នុងការ​រៀបចំ​អនុវត្ត​ពិធីសារ អនុស្សរណៈ ស្តីអំពី​ការនាំចេញ​ទំនិញ​កសិផល ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដោយ​អនុគ្រោះ​ពន្ធ​ចំនួន ៨.០៣០ មុខទំនិញ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ គណៈប្រតិភូ​ជាន់ខ្ពស់​ដឹកនាំ​ដោ​យោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អមដំណើរ​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​Gao Yan អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​សូមបញ្ជាក់ថា ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ​(​កម្ពុជា​និង​ចិន​) នាពេល​កន្លងមក ហើយ​ភាគី​ចិន​បាន​ទទួលយក​សំណូមពរ​របស់​ភាគី​កម្ពុជា​យកទៅ​ពិនិត្យ​និង​ជួយ ជំរុញ​ក្នុងការ​អនុវត្ត​នាពេលខាងមុខ ក្នុងនោះ​រួមមាន​៖ ទី​១ សន្យា​ជួយ​គាំទ្រ​គម្រោង​នានា ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា​បាន​ស្នើសុំ​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។ ទន្ទឹមនឹងនេះ ភាគី​ចិន​និង​ជួយ​រៀបចំ​ផែនការមេ​ស្តីពី​ការធ្វើ​ទំនើបកម្ម ពិពិធ​ភាវូបនីយកម្ម និង​ពា​ណិ​ជ្ជូ​ប​នី​កម្ម​កសិកម្ម​ដើម្បី​បង្កើន​ជីវភាព​ប្រជាជន​ឆ្លើយតប​ទៅនឹង​កំណើន​សេដ្ឋកិច្ចកម្ពុជា​។​

​ទី​២ ក្រសួងពាណិជ្ជកម្ម​ចិន​ឯកភាព​ជំរុញ​អង្គភាព​នាយកដ្ឋានរ​ដ្ធ​បាល ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ច​ត្តា​ឡី​ស័ក ធ្វើការ​សម្រួល និង​ព​ន្លឿ​ន​ពិធីសារ​បន្ថែម​មុខទំនិញ​ផលិតផល​កសិកម្ម​ឲ្យ​ច្រើនជាង​បច្ចុប្បន្ន​។ ទី​៣ ភាគី​ចិន​ព្រម​ទទួលយក​ទៅពិនិត្យ​ក្នុងការ​រៀបចំ​អនុវត្ត​ពិធីសារ​អនុស្សរណៈ​ស្តីអំពី​ការនាំចេញ​ទំនិញ​កសិផល​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ដោយ​អនុគ្រោះ​ពន្ធ​ចំនួន ៨.០៣០​មុខទំនិញ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែ​មិនា​ឆ្នាំ​២០១៦​។​

​ទី​៤ ភាគី​ទាំង​ពីរបាន​ឯកភាព​លើ​ការជំរុញ​ការហោះហើរ​ត្រង់​ពី​ចិន​ទៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​ចិន​ទៅកាន់​កម្ពុជា​។ ទី​៥ នឹង​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន ហ័​រ​ថុង​ឈី​ន​តាវ អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ និង​ធ្វើ​ឲ្យ​គម្រោង​នេះ​ក្លាយជា​គម្រោង​គំរូ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕ ដោយ​៖​កូ​ឡាប​

 

×