រាជធានីភ្នំពេញ៖ សប្បុរសជន ឬយុវជនមួយក្រុម ជូនដំណឹង ដល់បងប្អូន- មិត្តភក្តិទាំងក្នុង និងក្រៅបណ្តាណសង្គមទាំងអស់អោយបានដឹងថា ពួកគាត់ នឹងរៀបកម្មវិធីអាហារថ្ងៃត្រង់មនុស្សធ៌ម ១ពេល ជូនដល់ លោកយាយ លោកតាក្រីក្រ នៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ធាន ម៉ាយហ្វេន។
ម្ចាស់គណនីហ្វែសប៊ុក (FACEBOOK) ឈ្មោះ Min Rattanak បានបង្ហោះសារថា កម្មវិធីមនុស្សធម៌ឆ្នាំនេះ ត្រៀមរៀបចំនៅផ្ទះលេខ១ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ័ ៧មករា រាជធានីភ្នំពេញ ក្នុងបំណងធ្វើបុណ្យ ឬធ្វើសកម្មភាពមនុស្សធ៌ម ជូនដល់មនុស្សវ័យចាស់ មានជីវភាពក្រីក្រ ដើម្បីធ្វើបុណ្យទាន មុនពិធីឆ្លងឆ្នាំសកល ២០១៧- ២០១៨ ចូលមកដល់នាថ្ងៃខាងមុខ។
ផ្តើមពីបញ្ហានេះ លោក Min Rattanak ប្រកាសអំពាវនាវ ដល់បងប្អូននៅក្នុងបណ្តាញសង្គមទាំងអស់ បើមានបំណងចូលរួមកម្មវិធីមនុស្សធ៌មនេះ ឬក៏ចង់បរិច្ចាគជាថវិការ សំភារៈ និងចង់ចូលរួមដោយផ្ទាល់ សូមអញ្ចើញ ទាក់ទងតាមទូរស័ព្ទមកលេខ៖ ០១២ ៥៤ ៤១ ៤៤ ៕ ដែន សីមា