Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្សែ​វីដេអូ ៖ គួរ​ឲ្យ​ស្រណោះ​ក្មេងស្រី​ចិន ស្រែក​លា​ឪពុក ដោយ​ពុំបាន​ដឹងថា ឪពុក​ខ្លួន​ត្រូវបាន​គេ​ត្រៀម​យកទៅ​ប្រហារជីវិត​

អ្នកទោស​ត្រូវ​ប្រហារជីវិត​រូប​នេះ​ធ្លាប់បាន​បើកបរ​រថយន្ត​បង្កឡើង​នូវ​ការស្លាប់​របស់​មនុស្ស ៣​នាក់ តាំងពី​ឆ្នាំ ២០១៥​។​

​តាម Daily Mail របស់​អង់គ្លេស​ដែល​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ​គួរឲ្យ​រន្ធត់ចិត្ត ខណៈពេល​អ្នកទោស​ប្រហារជីវិត​សញ្ជាតិ​ចិន​ម្នាក់ បាន​ចាប់​ឱប​កូនស្រី​របស់​ខ្លួន​មុនពេល​ចេញ​ទៅ​ទទួល​ទោស​ស្លាប់​។ ក្មេងស្រី​ពិតជា​តូច​ណាស់​សម្រាប់​ដឹងថា នេះ​ជា​លើក​ចុងក្រោយ​ដែល​វា​ជួប​ឪពុក​របស់​វា ។​

អ្នកទោស​ប្រហារជីវិត​ត្រកូល Li

ក្នុង​ឃ្លីប​ក្មេង​ស្រី​បានឱប​ស្អិត​ឪពុក​របស់​ខ្លួន -​អ្នកទោស​ប្រហារជីវិត​ត្រៀម​ចេញទៅ​ទីលាន -​ហើយ​និយាយ​ថា “​លា​ពុក​សិន​ហើយ​ណា​”​។ តាម​នោះ​គឺ​អ្នកទោស​ត្រូវ​ប្រហារជីវិត​ត្រកូល Li បាន​ប្រាប់​ទៅ​អនុរក្ស​ពន្ធនាគា​រថា ខ្លួន​ចង់​ជួប​កូនស្រី និង​គ្រួសារ​ជា​លើក​ចុងក្រោយ​។ អនុរក្ស​ពន្ធនាគារ​បាន​យល់ព្រម​តាម​សំណូមពរ​នេះ​។ ក្រោយពេល​ឱ​កូនស្រី​ក្នុង​ដើមទ្រូង​អ្នកទោស​ត្រកូល Li បាន​យំ​យ៉ាងខ្លាំង​។​

Li ក៏​បាន​ក្រាប​សំពះ​ម្តាយ​ចាស់ ៣​ដង មុន​គេ​បញ្ជូន​ចេញទៅ ម្តាយ​របស់​អ្នកទោស​ប្រហារជីវិត​រូបនេះ បាន​ស្រ​វ៉ា​ឱប​កូន​រួច​ក៏​ទ្រហោ​រយំ​។ ក្រោយមក​អនុរក្ស​ក៏​បាន​នាំ Li ចេញ​ទៅ​កាន់​ទីលាន​ប្រហារជីវិត​។​

នោះ​គឺជា​ថ្ងៃទី ១៥/១២/២០១៧

 

 

×