Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនអន្តោប្រវេសន៍​ជា​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់​ត្រូវ​នគរបាល​ស៊ើបអង្កេត​អនុវត្ត​និតិ​វិធី​

spot_img

​រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​គ្រប់គ្រង​ជនបរទេស​នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​សែន​សុខ និង​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត នឹង​ស្រាវជ្រាវ​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ការិយាល័យ​ជនបរទេស​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​២១​ខែ​ឆ្នូ ឆ្នាំ​២០១៧​វេលា​ម៉ោង​២​រសៀល ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់​។

​ប្រតិបត្តិការ​នេះ​ដោយមាន​ការសម្របសំរួល​ពី​លោក សៀង សុខ​ព្រះរាជអាជ្ញារង​អម​សាលាតំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ចុះ​ប្រតិបត្តិ​ដោយ​លោក ឧ​ត្ត​ម​សេនីយ​ឯក​អ៊ុក ហៃ សីលា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​នឹង​ស៊ើបអង្កេត​អនុវត្ត​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​វៀតណាម​នៅ​គោលដៅ​ភូមិ​ទំ​ទប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រកឃើញ​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​វៀតណាម​ចំនួន​៩​នាក់ ដែល​មិនមាន​ឯកសារ​ច្បាស់លាស់ ត្រូវបាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ស្រាវជ្រាវ អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​យកទៅអនុវត្ត​តាម​និតិ​វិធី​បន្ត​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×