បន្ទាយមានជ័យ ៖ សមត្ថកិច្ចនិងក្រុមគ្រួសារបានជៀសវាងនិយាយថា នោះជជាអំពើឃាតកម្ម តែបានសង្ស័យថា បុរសរងគ្រោះនិងក៏ជាជនបង្កអាចត្រូវថ្នាំធ្វើទុក្ខខ្លាំង ហើយបានយកកាំបិតចុងស្រួចមកអារ ក ខ្លួនឯងបង្ករបួសធ្ងន់។ ប៉ុន្តែត្រូវបានអ្នកជិតខាងជួយសង្គ្រោះទាន់ពេល ។
ហេតុការណ៍នេះកើតឡើងម៉ោង១០ ថ្ងៃត្រង់ ថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៧នៅចំណុចបន្ទប់ជួលមួយកន្លែងគ្មានស្លាកយីហោស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ យ៉ាន់សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះម៉េងថារិទ្ធ ភេទប្រុសអាយុ៣៥ ឆ្នាំ ស្នាក់នៅទីតាំងខាងលើ។ នៅមុនពេលកើតហេតុនោះឈ្មោះម៉េងថារិទ្ធ នោះបានចូលទៅក្នុងបន្ទប់ជួល ហើយទំនងជាសាធាតុញៀនធ្វើទុក្ខ ក៏បានយកកាំបិតចុងស្រួចដងខ្មៅអារ ក ខ្លួនឯងប៉ងធ្វើអត្តឃាដ ប៉ុន្តែត្រូវបានគេជួយ ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុន -មង្គលបុរី៕ ដោយ ៖ បន្ទាយ