Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ព្រះបាទ​សុរ៉ា​ម្រឹត​ម្នាក់ ត្រូវ​រថយន្តបុក​ស្លាប់​នៅលើ​កំណាត់​ផ្លូវជាតិ​៥

spot_img

​កំពង់ឆ្នាំង ៖ សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ម្នាក់ ត្រូវ​រថយន្ត​ដឹក​គ្រឿងចក្រ​មួយគ្រឿង បើក​ទៅបុក​ទាំង​កម្រោល​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​៣​រសៀល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​ប៉ូលិស​បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ​ធី​ម សុ​ផាន្នី ភេទ​ស្រី អាយុ​១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១១( C ) នៃ​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ខេត្តកំពង់ឆ្នាំង និង មាន​ស្រុកកំណើត​ ​នៅ​ភូមិ​ប្រាសាទ ឃុំ​ដារ ស្រុក​កំពង់លែង​។ រថយន្ត​បង្ករ​ម៉ាក HiNO ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.8579 ដឹក​គ្រឿងចក្រ​មួយគ្រឿង ជា​រថយន្ត​របស់​ក្រុមហ៊ុន​លី​យូ​ហេង ខេ​ម​បូ​ឌា ខន​ស្រា​ក់សិន ។ រថយន្ត​បង្ករ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​បាន​បើក​ទៅបុក​កង់​ជនរងគ្រោះ​ពីក្រោយ​ទាំង​កម្រោល​ពេញ​មួយ​ទំហឹង ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​កំពុង​ជិះ​កង់​ចេញពី​រៀន​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ។​

​រថយន្ត​បង្ករ​ត្រូវ​ប៉ូលិស​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់​។ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ ចៅ សន

spot_img
×