Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ថ្នាក់​ទី​១២ ព្រួត​គ្នា​វាយ​សិស្ស​ថ្នាក់​ទី​១១ ផ្អើល​ពេញ​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ប៉ូលិស​ចាប់វាយ​ខ្នោះ​បាន​២​នាក់​

​កំពង់ឆ្នាំង ៖ សិស្ស​ថ្នាក់​ទី​១២​មួយក្រុម​បាន​ព្រួត​គ្នា​វាយ​សិស្ស​ថ្នាក់​ទី ១១ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ពេញ​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ខេត្តកំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ។​

​នៅក្នុង​ហេតុការណ៍​សិស្ស​និង​សិស្ស​បង្ករ​ហឹ​ង្សា​ដាក់គ្នា​នេះ បណ្តាលអោយ​សិស្ស​ថ្នាក់​ទី​១១​ម្នាក់​រង​បួស​ស្រាល ហើយ​ប៉ូលិស​បាន​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ ដោយ​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​ជនបង្ក​បាន​ចំនួន ២​នាក់​ផងដែរ យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ក្រុម​ជនបង្ក​គឺជា​ក្រុមជើងកាង​នៅក្នុង​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត រីឯ​ជនរងគ្រោះ​វិញ​ក៏​មិន​ណ​យ​ប៉ុន្មាន​ដែរ​។ ខ្លាំង​ប៉ះ​ខ្លាំង​ទើប​ផ្អើល​សាលា​បែបនេះ​៕ ដោយ​៖ សន សក្តា​

×