Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ស៊ីឈ្នួល​លាងចាន បត់​ក្រដាស តាម​រោងការ​អោយគេ​ម្នាក់ ត្រូវ​ជនពាល​ចាប់រំលោភ​រួច​សម្លាប់​ទម្លាក់​លូ​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ក្រីក្រ​ស៊ីឈ្នួល​លាងចាន​បត់ក្រដាស​ឲ្យគេ​តាម​រោងការ​ម្នាក់ ត្រូវ​ក្រុម​ជនពាល​ចាប់រំលោភ​និង​សម្លាប់ ហើយ​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៦​និង​៣០​នាទី ព្រលប់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ​នៅ​ចំណុច​ប្រឡាយ​ទឹកស្អុយ​អម​តាម​ផ្លូវ​លេខ​៥៩៨ ជិត​ផ្លូវ​រថភ្លើង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សាកសព​នាង​គ្រោះ​ឈ្មោះ ឈុន មុំ​សុខ​ស៊ី​វុត្ថា អាយុ​២៨​ឆ្នាំ (​ស្ត្រី​មេម៉ាយ​)​មាន​ទីលំនៅ និង​ស្រុកកំណើត ភូមិ​ព្រៃ​បាយ ឃុំ​ព្រៃ​យុត្ឋ​ការ ស្រុក​កោះអណ្តែត​ខេត្តតាកែវ​។ សព្វថ្ងៃ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​មក​ធ្វើការ​ស៊ីឈ្នួល​លាងចាន​អោយ​គេ​តាម​រោងការ​។​

​ពាក់ព័ន្ធ​ការស្លាប់​នេះ បើ​តាម​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ​បាន​និយាយថា កាលពី​វេលា​ម៉ោង​ប្រហែល​ជា​១០​យប់​(​ថ្ងៃទី​២១/១២)​ពួកគាត់​បាន​ឮសូរ​សម្លេង មនុស្ស​ស្រី​ស្រែក​អោយ​គេ​ជួយ​បាន​មួយ​ភ្លែត​ក៏​ស្ងាត់ឈឹង ដោយសារ​យប់​ងងឹត​មិន​​មាន​អ្នកណា​ហ៊ាន​ទៅ​មើល​។ មួយស្របក់​ក្រោយមក​ដំណឹង​នេះ​បានដឹង​ដល់​ថៅកែ​របស់​នាង ក៏​បាន​ចាត់ចែង​មនុស្ស​នាំគ្នា​មក​រក​មើល​នៅ​ទីនោះ​ដែរ តែ​រក​មិនឃើញ​។​

​លុះ​ស្អែក​ឡើង​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាត់​នាង ឈុន មុំ​សុខ​ស៊ី​វុត្ថា មិនឃើញ​មក​ធ្វើការ​ដូច​សព្វដង​រហូត​ដល់​ពេល​ល្ងាច​មាន​ការសង្ស័យថា នាង​អាច​ត្រូវ​គេ​ចាប់​​រំលោភ​សម្លាប់ ក៏​នាំគ្នា​ទៅ​រក​មើល​ម្តងទៀត​នៅត្រង់​ច​ណុ​ច​ដែល​គេ​ឮ​សម្លេង​ស្រែក​នោះ ទើប​ប្រទះឃើញ​សាកសព​របស់​នាង​ត្រូវគេ​សម្លាប់​ទំលាក់​ចូល​លូ​ក្នុង​សភាព​អាក្រាតកាយ​។​

​ប៉ូលិស​និយាយថា នាង​ត្រូវ​គេ​ចាប់រំលោភ ហើយ​វាយ​សម្លាប់​ដោយ​វត្ថុ​រឹង មាន​ស្នាមរបួស​នៅ​ត្រង់​ក្បាល​និង​ក​។ ប៉ូលិស​បាន​ព្យាយាម​ប្រមូល​វត្ថុតាង​ផ្សេងៗ​នៅ​កន្លែងកើតហេតុ ដើម្បី​តាម​ចាប់ខ្លួន​ឃាតក​យក​មក​ផ្តន្ទាទោស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×