Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ធ្វើ​សច្ចាប្រណិធាន ដើម្បី​ទទួល​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌ ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​កាន់​តែមាន​សិទ្ឋិ​

​ភ្នំពេញ ​៖ ​នៅ​សាលាឧទ្ធរណ៍ នា​រាជធានី​ភ្នំពេញ នៅ​រសៀល ថ្ងៃ​សុក្រ ទី​១៩ ខែមេសា ឆ្នាំ​២០១៩ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​មកពី​ខេត្ត​នានា ចំនួន​៧០០​នាក់ បាន​ចែកជា​៨​ផែន​ធំ បាន​ចូលធ្វើ​សច្ចាប្រណិធាន ដើម្បី​ទទួលបាន​នីតិសម្បទា ជា​នគរបាល​យុត្តិធម៌​នៅ​សាលាឧទ្ធរណ៍​នា​រាជធានី​ភ្នំពេញ​។ លោក ស្រ៊ុន ដា​រិ​ទ្ឋ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងយុត្តិធម៌ និង​សាលា​ឧ​ទ្ឋ​រណ៍ ដែល​បានរៀបចំ​ធ្វើ​ពិធី​សច្ចាប្រណិធាន ដើម្បី​ផ្តល់​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដល់​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម៌​ជាតិ និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត ដែលជា​ការផ្តល់​ឱកាស​ឱ្យ​ពួកគាត់​ពង្រឹងសមត្ថភាព​បន្ថែម ជាពិសេស​នៅក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​កាន់​តែមាន​សិទ្ឋិ​បន្ថែមទៀត ។ លោក​សង្ឃឹម​ជឿជាក់ថា បន្ទាប់ពី​សច្ចាប្រណិធាន​រួច មន្ត្រី​ទាំងអស់​នឹង​ខិតខំ​ប្រែង​ក្នុងការ​កិច្ចការងារ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត និង​ស្មោះស្ម័គ្រ​ចំពោះ​ជាតិ មាតុភូមិ និង​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ​យើង​ឱ្យបាន​គង់វង្ស ។

​ជាមួយគ្នានេះ លោក​វ៉ាន់ វិបុល ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ បាន​ផ្តាំផ្ញើរ​ដល់​មន្ត្រី​ដែល​ទាំងអស់ ខិតខំ​ធ្វើយ៉ាងណា​មាន​កិច្ចសហការ​ឱ្យបាន​ជិតស្និត​ជាមួយ​មន្ត្រី​មាន​សមត្ថកិច្ច​ផ្សេងៗ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ ជាពិសេស​ព្រះរាជអាជ្ញា​ក្នុង​ដែន​សា​ម៉ី​របស់ខ្លួន និង​សិក្សា​ស្វែងយល់​បន្ថែមទៀត​ចំពោះ​ផ្នែក​ច្បាប់ ដើម្បី​ងាយស្រួល​ក្នុងការ​ចាត់ការ​ចំពោះ​ជនល្មើស​។ មិនតែប៉ុណ្ណោះ​ត្រូវបំពេញ​កិច្ចការងារ​ប្រកបដោយ​សីលធម៌ វិជ្ជាជីវៈ​ខ្ពស់ មិន​ធ្វើ​របាយការណ៍​ឱ្យបាន​ច្បាស់លាស់ និង​ម៉ត់ចត់​ជាទីបំផុត ព្រោះថា​របាយការណ៍​រប​ស់​ក្រុមមន្ត្រី​ក្រសួងបរិស្ថាន​មាន​សារៈសំខាន់​ណាស់ សម្រាប់​បញ្ជូនមក​តុលាការ ព្រោះថា​តុលាការ​អាច​ចាត់វិធានការ​ចំពោះ​ជនល្មើស​ទៅតាម​ផ្លូវច្បាប់​។

​សូមបញ្ជាក់ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ​មាន​នីតិសម្បទា​ជា​ភ្នាក់ងារនគរបាល​យុត្តិធម៌ និង​មន្ត្រីនគរបាល​យុត្ត​ធម៌​មាន​ភារកិច្ច​ល្បាត​ជាប្រចាំ ក្នុងការ​អង្កេត តាមដាន ស្រាវជ្រាវ​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ព្រមទាំង​មាន​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏មាន​ភារកិច្ច ប្រចាំការ​ជាប្រចាំ ក្នុងការ​យាមកាម ត្រួតពិនិត្យ​លិខិតអនុញ្ញាត និង​ឯកសារ​ផ្សេងៗ ក៏ដូចជា​ការនាំចេញ និង​នាំចូល​នូវ​ប្រភេទ​សត្វ រុក្ខជាតិ គ្រាប់​រុក្ខជាតិ និង​សំណាក​ផ្សេងៗ​ក្នុង​តំបន់ការពារធម្មជាតិ​។ ភារកិច្ច​មួយទៀត​រប​ស់​ឧ​ទ្យា​នុ​រក្ស​គឺ ការងារ អប់រំ​ផ្សព្វផ្សាយ​ស្តីពី កិច្ចការពារបរិស្ថាន សម្របសម្រួល និង​អភិវឌ្ឍន៍​សហគមន៍ និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​រស់នៅក្នុង​និង​ក្បែរ​តំបន់ការពារធម្មជាតិ​។ ក្រៅពី​ភារកិច្ច​ស្នូល​ខាងលើ ឧ​ទ្យា​នុ​រក្ស​បាន​ដើរតួនាទី​ចូលរួម​ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​មូលដ្ឋាន និង​ជា​កម្លាំង​អន្តរាគមន៍​លើ​ការងារ​សង្គ្រោះ​ក្នុងពេល​មាន​គ្រោះមហន្តរាយ​កើតមានឡើង ដូចជា​ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ គ្រោះរាំងស្ងួត​ជាដើម​។​ល​។​

​កម្លាំង​ឧ​ទ្យា​នុ​រក្ស​មាន​ចំនួន​កើន​ពី ៧៥​នាក់​ក្នុង​ឆ្នាំ​១៩៩៥ កើន​ដល់​ចំនួន ៩៦០​នាក់​ក្នុង​ឆ្នាំ​២០១០ និង ១២២១​នាក់​ក្នុង​ឆ្នាំ​២០១៧​។ ឧ​ទ្យា​នុ​រក្ស​ត្រូវបាន​ប​ញ្ជូ​ល​ជាម​ន្ត្រី​ក្របខណ្ឌ​សាធារណៈ​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នា​ឆ្នាំ​២០១៧​។ រហូតមកដល់​ពេលនេះ ក្រសួងបរិស្ថាន កំពុង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅតាម​តំបន់ការពារធម្មជាតិ​សរុប​ចំនួន​៥៣​កន្លែង និង​មាន​ផ្ទៃដី​ប្រមាណ​ជាង​៧​លាន​៥​សែន​ហិកតា​នៅ​ទូទាំងប្រទេស​។ ក្នុង​បេសកកម្ម​ដ៏​ធំធេង​នេះ ឧ​ទ្យា​នុ​រក្ស​របស់​បរិស្ថាន បាន​ជួយសង្គ្រោះ​សត្វព្រៃ​រាប់ពាន់​ក្បាល​ដែល​ត្រូវ​ជន​ទុច្ចរិត​ជួញដូរ និង​បាន​បង្ក្រាប​សកម្មភាព​បរបាញ់​ខុសច្បាប់ និង​ការកាប់បំផ្លាញ​ធនធានធម្មជាតិ ជាច្រើន​ករណី​ទៀត​ដែរ​៕​ ​ដោយ​៖​កូ​ឡាប​

×