ភ្នំពេញ ៖ នៅថ្ងៃទី 21 ខែមេសានេះលោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការបង្ហោះ នៅកាតបុគ្គលិកកាសែតចំនួនបួននាក់ដែលអស់សុពលភាពទៅហើយ ឲ្យពួកគេទាំង 4 នាក់នោះបានទៅចូលក្នុងសាលានាយទាហានសកម្មត្មាតពងដើម្បីសុំលុយគេ។
បើតាមមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សូមគោរពរាយការណ៍ជូនលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជូនជ្រាបដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី20 ខែមេសា ឆ្នាំ២០១៩ វេលាម៉4ល្ងាចនេះ មានអ្នកសារព័ត៌មាន ចំនួន 4នាក់ ស្ត្រីម្នាក់ បានចូលសាលានាយទាហានសកម្ម ត្មាតពងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយគ្មានការអនុញ្ញាត ដើម្បីសុំលុយពី ក្រុមហ៊ុនដឹកដី។
កាសែតទាំង4នាកនោះបានហួសសុពលភាព និងមិនឃើញមានឈ្មោះចុះក្មុងបញ្ជីក្រសួងទេ មានរូបដូចខាងក្រោម។ គឺលោក កែម ស្រស់ អ្នកយកព័ត៌មានកាសែតអំណាចខ្មែរ ។ លោក តូច សំបូរ អ្នកយកព័ត៌មានកាសែតរំដោះជាតិ។ លោក តូច សម្បត្តិ និពន្ធនាយកគេហទំព័រ akktv online.net និងអ្នកស្រី ស្រេង សុងអ្នកយកព័ត៌មានកាសែតជួយខ្មែរ។ សូមបញ្ជាក់ថាកាតកាសែតទាំងអស់នេះគឺសុទ្ធតែចេញពីក្រសួងព័ត៌មានទាំងអស់ហើយជាកាតកាសែតស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រសួងព័ត៌មាននិងនៅលើកាសែតទាំងនោះមានការបោះត្រានិងស៊ីញ៉េដោយលោកផុសសុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ផងដែរ៕ ដោយ៖កូឡាប