បន្ទាយមានជ័យ ៖ ក្រុមគ្រួសារនៃសពមន្ត្រីអង្គការបោសសម្អាតមីន Halo Trust នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលស្ថិតតំបន់ជួរភ្នំដងរែក បានទទួលអំណោយពីរដ្ឋបាលខេត្តយមានជ័យ នគរបាលការពារព្រំដែនលេខ៩១១ និងយុវជននៃសហភពសហព័ន្យុវជនកម្ពុជា(សសយក)។ ជនរងគ្រោះជាបុគ្គលិកអង្គការបោសសម្អាតមីនហាឡូត្រាស្ត( Halo Trust) នោះមានឈ្មោះ សែន ដាវ ភេទប្រុសអាយុ៤០ឆ្នាំ មានជម្ងឺឆ្កួតធ្លាក់ឈាម ហើយស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីកាលពីថ្ងៃទី២០ធ្នូ ហើយធ្វើបុណ្យសពចប់កាលពីថ្ងៃទី២១ធ្នូ ឆ្នាំ២០១៧។ ប្រពន្ធនៃសពមានឈ្មោះគឺម សារុន អាយុ៣៩ឆ្នាំ មានកូន៥នាក់ ក្នុងនោះនៅសល់៣នាក់ក្នុងបន្ទុក ហើយរស់នៅក្នុងកូនផ្ទះតូចមួយដែលមាន ៣គ្រួសារឯណោះ។
ដំណឹងពីការស្លាប់នេះនិងស្ថានភាពជីវភាពទីទ័លក្រនៃគ្រួសារបុគ្គលិកអង្គការបោសសម្អាតមីនហាឡូត្រាស្តនេះ បានដឹងតាមរយ:លោកវរ:សេនីយ៍ រឹទ្ធ រ៉ម មេបញ្ជាការរងតណបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យទទួលទិសស្រុកថ្មពួកនុងវរ:៥០៥ ខណ:លោកមកចូលរួមសិក្ខាសាលាសិក្ខាសាលាស្តីពីអនុម័តផែនការបោសសម្អាតមីនថ្នាក់ខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០១៨ខាងមុខ។ លោកបានអំពាវនាវជូនមន្ត្រីថ្នាក់ដឺកនាំនិងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តដើម្បីជួយគ្រួសារជនរងគ្រោះ។
ជាការឆ្លើយតប លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យដែលដឹកនាំពិភាក្សាអនុម័តផែនការនោះបានទទួលសំណូមពរ ហើយបានស្នើសុំអនុសាសន៍លោកលោក សួន បវរ អភិបាលខេត្តដើម្បីអន្តរាគមន៍ជួយ។ ក្នុងនោះលោកអភិបាលខេត្តបានល្តល់ថវិកា ១លានរៀលសម្រាប់ចំណាយរៀបចំបុណ្យសព។ ថ្ងៃទី២២ធ្នូ លោក ឈើយ ចាន់ណា ដែលដឹកនាំមន្ត្រី កងកម្លាំងទៅសួរសុខរំលែកទូក្ខដោយផ្ទាល់និងយុវជនសសយក បានផ្តល់ដល់គ្រួសារសពនូវអង្ករ៥០គក្រ,មី៣កេះ ទឺកសុទ្ធ១កេះ ទឹកត្រីទឹកស៊ីអ៊ីវប្រងឆានិងគ្រឿងទេសជាច្រើនមុខទៀត។
ចំណែក លោកវរសេនីយ៍ សូរ ចាន់ណារី មេបញ្ជាការនគរបាលការពារព្រណដែនគោកវរសេនាតូចលេខ៩១១ បានជួយថវិកា២លានរៀល តាមរយ:លោក សួន បវរ អភិបាលខេត្តដើម្បីយកទៅជួយជួសជុល កែលម្អផ្ទះជូនគ្រួសាររងគ្រោះនោះ។
លោកវរសេនីយ៍ ជុន លាង រងវរ:៩១១ បាននាំថវិកានោះទៅប្រគល់ជូនលោក ឈើយ ចាន់ណា ហើយប្រគល់បន្តទៅលោកវរសេនីយ៍ រឹទ្ធ រ៉ម ដើម្បីលោកទុកទិញសម្ភារ:សាងសង់ផ្ទះ។ ក្នុងនោះ កម្លាំងសាងសង់និងការហូបចុកជាបន្ទុករបស់កងកម្លាំងវរ:លេខ៥០៥ នៃតំបន់ប្រតិបត្តិកប្រសឹករងខេត្តបន្ទាយមានជ័យ។
ក្នុងនាមលោក អភិបាលខេត្ត លោកឈើយ ចាន់ណា បានសូមចូលរួមលោកស្តាយនិងរំលែកទុកចំពោះគ្រួសារនៃសពបុគ្គលិកអង្គការបោសសម្អាតមីន ហើយផ្តល់កម្លាំងចិត្តអោយខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិរតបន្តដោយក្តីសង្ឃឹម ព្រោះមានអាជ្ញាធរសមត្ថកិច្ចគ្រប់ថ្នាក់ នៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាចាំគាំពារនិងជួយគ្រប់ពេល៕ ដោយ ៖ បន្ទាយ