ភ្នំពេញ-កាលពីល្ងាចថ្ងៃសុក្រ ទី២២ ធ្នូ ២០១៧ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ រៀបចំពិធីជប់លៀងដើម្បីអបអរការថតបញ្ចប់រឿងភាគពីររឿង រួមមានរឿង “នេះឬជីវិត” និងរឿង “ទណ្ឌកម្មស្នេហ៍” ដែលមានតារាសម្តែងល្បីជាច្រើនដួងចូលរួម។
ក្នុងកម្មវិធីជប់លៀង នោះ ក៏មានការចូលរួមចាប់រង្វាន់សប្បាយៗ ផងដែរសម្រាប់បុគ្គលិកនិងតារាសម្តែង ទាំងអស់ក្នុងខ្សែរភាពយន្តទាំងពីររឿង។
ជាទូទៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តែងតែយកចិត្តទុកដាក់ក្នុងការផលិតខ្សែភាពយន្តខ្មែរ បន្តពីមួយរឿងទៅមួយរឿង ដោយមួយឆ្នាំៗរំលេចភាពយន្តភាគខ្មែរជាច្រើន។ ទាំងនេះដើម្បីបំពេញតម្រូវការម៉ោងមាស ដែលក្រសួងព័ត៌មានដាក់ជូន និងចូលរួមលើកស្ទួយជីវភាពតារាកម្ពុជា និងក្រុមផលិតភាពយន្តឲ្យមានភាពធូរធារទាំងអស់គ្នា៕ ដោយ-គីម ស្រីរ័ត្ន