បើតាមផេកហ្វេសប៊ុក លោកវីល្លាម កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា ខ្ញុំបាទបានដឹកនាំប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកចុះសិក្សាបណ្ដឹងរបស់តំណាងពលរដ្ឋ ២ ករណី នៅភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។
លោកបានបញ្ជាក់ថា ករណីទី១ មានផលប៉ះពាល់ដល់ពលរដ្ឋ ៤៧០ គ្រួសារ និងករណីទី២ មានផលប៉ះពាល់ដល់ពលរដ្ឋសរុប ២១៩ គ្រួសារ ដែលករណី២នេះ នៅភូមិសាស្ត្រ២ផ្សេងគ្នា តែកំពុងរងបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ភ្នំពេញសូហ្គើរបស់ឧកញ៉ា លីយ៉ុងផាត់ ដូចគ្នា តែភូមិសាស្ត្រករណីទី២ ប៉ះពាល់ថែមជាមួយក្រុមហ៊ុនឯកជន៣ផ្សេងទៀត។
ករណីទី១ ពលរដ្ឋ ៤៧០គ្រួសារ នៅភូមិតាំងស្រឹង ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំណាងនិងសមាជិកសហគមន៍អ្នកដាំអំពៅ បានអះអាងពីការកើតទុក្ខមិនសុខចិត្តចំពោះ ក្រុមហ៊ុន PhnomPenh Sugar ដែលរំលោភបំពានដីគាត់ចំនួន ៣៧៣៩ ហិចតា ! ករណីនេះអូសបន្លាយ១១ឆ្នាំហើយដោយគ្មានដំណោះស្រាយណាមួយជូនពួកគាត់នោះឡើយ ! ពលរដ្ឋអះអាងថា មន្ត្រីថ្នាក់ខេត្តឃុបឃិតជាប្រព័ន្ធពាក់ព័ន្ធនិងដីនេះ ដីនេះធ្លាប់មានប្រវត្តិហឹង្សាយ៉ាងខ្លាំងកាលពីអំឡុងជាង១០ឆ្នាំមុនពីសំណាក់ ទាហាន ។ ករណីនេះអាជ្ញាធរបានសន្យារាប់ដងមិនអស់ថានឹងដោះស្រាយរហូតពលរដ្ឋគាត់អស់ជំនឿចិត្ត
ករណីទី២ ពលរដ្ឋ ២១៩ គ្រួសារជាជនជាតិភាគតិចសួយ នៅភូមិជំនប ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដោយពលរដ្ឋអះអាងថាក្រុមហ៊ុន PhnomPenh Sugar . ក្រុមហ៊ុន HLH . ក្រុមហ៊ុនកំពង់ស្ពឺសូហ្គើ . ក្រុមហ៊ុនកំពង់ស្ពឺផ្លេនថេសិន បានប៉ះពាល់ដល់ ដីទីសក្ការៈបូជាជនជាតិភាគតិចជនជាតិសួយ និងដីកសិកម្មរបស់ពួកគាត់លើផ្ទៃដី ៤១៨ ហិចតា ករណីនេះពលរដ្ឋជាជនជាតិភាគតិចប្រកាសជំហរលែងមានជំនឿទុកចិត្តចំពោះមន្ត្រីថ្នាក់ខេត្ត និងទាមទាអោយផ្លាស់ប្ដូរដំណែងមន្ត្រីទាំងនោះផងដែរ ពលរដ្ឋជនជាតិភាគតិចដង្ហ់ើយសុំអោយផ្ដល់តំបន់ភ្នំទីសក្ការៈរបស់ពួកគេអោយពួកគេវិញ។
ករណីទាំង២នេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងតាមដានអោយស្អិតបំផុតដើម្បីរៀបចំរបាយការណ៍ជូនសម្ដេចតេជោ និងដាក់ប្រជុំនៅចុងខែនាអង្គប្រជុំវិសាមញ្ញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់៕ ដោយ ៖ កូឡាប