កំពង់ឆ្នាំង ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានធ្វើការចុះបង្ក្រាបករណីល្បែងជល់មាន់មួយកន្លែង នៅចំណុចដើមឈើទាល ស្ថិតក្នុងភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នៅក្នុងប្រតិបត្តិការណបង្ក្រាបសង្វៀនជល់មាន់ខាងលើនេះ កម្លាំងអាវុធហត្ថសម្រេចរឹបអូសបានវត្ថុតាងដកហូតរួមមាន
មាន់ ចំនួន 08 ក្បាល កៅអីជ័រ ចំនួុន 14 ស៊ុមទ្រុងមាន់ 16 ជញ្ជីង ចំនួន 01 ។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ៕ ដោយ៖ ចៅ សន