Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់ព័ត៌មាន​ខុសពី​ត្រីសូល៍​ស្ពាន់​ស្រោម​មាស​មាន​សភាព​ស្ងប់ ក្រោយ​មន្ត្រី​វប្បធម៌ និង​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ព្រមាន​

បន្ទាយមានជ័យ​៖ ការផ្តល់​ព៍​ត័​មាន​ខុស​និង​ផ្សព្វផ្សាយ​បំផ្លើស​ពី​ត្រីសូល៍​ស្ពាន់​ស្រោម​មាស​នៃ​កំពូល​ប្រាង្គ​ប្រាសាទបន្ទាយឆ្មារ ប៉ុន្មាន​ថ្ងៃ​មកនេះ មកទល់​ថ្ងៃទី​២៤​ធ្នូ​នេះ​មាន​សភាព​ស្ងប់ស្ងាត់​វិញ​ហើយ​។ លទ្ធផល​នោះ​ក្រោយ ពី​មន្ត្រី​វប្ប​ធ​ម៍​និង​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ​ព្រមាន​។

​មន្ត្រី​វប្ប​ធ​ម៍​មន្ទីរ​និង​ក្រសួង​វប្ប​ធ​ម៍ ក៏​ដូច​លោក​ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍​ប្រាសាទបន្ទាយឆ្មារ ប្រាប់​ថ្ងៃទី​២៤​ធ្នូ​ថា ៖ អស់លោក​មានការ​សោ​ល​ស្តាយ និង​ស្នើ​សុំអោយ​កែតម្រូវ​ជាបន្ទាន់​នូវ​ការផ្តល់​ពត៌មាន​ខុស​បង្ក​ការភ័ន្តច្រឡំ​និង​បង្ក​មន្ទិល​ច្របូកច្របល់​ពី​ករណី​ស្ពាន់ ឬ​លង្ហិន​ស្រោបមាស់​ជា​កំពូល​ត្រីសូល៍គាងឃ្វាយ​ចុង​ស្រួច​១​ដុំ​នៃ​ប្រាសាទបន្ទាយឆ្មារ​។ ពុំ​នោះទេ អ្នក​ផ្សព្វផ្សាយ​បំផ្លើស​នឹងត្រូវ​ប្រឈមមុខ​នឹង​ការទទួលខុសត្រូវ​ជាមួយ​មហាជន​និង​មាន​បញ្ហា​ផ្លូវច្បាប់​។​

​សូម​រំលឹកថា ការផ្តល់​ព័​ត៍​មាន​ខុស​និង​ផ្សព្វផ្សាយ​បំផ្លើសការពិត បាន​ផ្តើម​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នានា ក្នុងនោះ​ក៏មាន​ហ្វេ​ស​ប៊ុ​ករ​បស់​ឈ្មោះ ហី សុ​ផា​លីន វត្ត​រលំ​ជ្រៃ (​ចៅអធិការ​វត្ត​ប្រាសាទរលំ​ជ្រែ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក​) បាន​ផុស​ព៍​ត័​មាន​ខុស បង្ក​ការ​ភ័ន្ត​ដោ​យស​រេ​សេ​រថា ៖ ” ក្រុ​អភិរក្ស​និង​ជួសជុល​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ខេត្តបន្ទាយមានជ័យ​រប​ស់​អង្គការ​UNISCO បាន​ប្រទះឃើញ​កំពូល​ប្រាសាទ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​៧​គ​ក្រ​.. ហើយ​ប្រគល់អោយ​អាជ្ញាធរ​រក្សាទុក​….​ថ្ងៃទី​២០ ធ្នូ ឆ្នាំ​២០១៧ “​។ ហើយក៏​បានដាក់​រូប​វ​ត្ថុ​បូរាណ​នោះ ការប្រគល់ ទទួល​រវាង​មន្ត្រី​ជំនាញ​ជនបរទេស​និង​មន្ត្រីនគរបាល​បេ​តិក​ភ័​ណ្ឌ​។ ជាការ​សង្កេត ខ្លឹមសារ​នោះ​ត្រូវគេ​ខំ​មិន​រិះគន់​និង​អោយ​កែតម្រូវ​នូវ​កំហុសឆ្គង​នោះ​។ ប៉ុន្តែ ក៏មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួនទៀត​បាន​ចែករំលែក​និង​ផុស​នូវ​ព៍​ត័​មាន​ខុស និង​នាំអោយ​អោយ​មានការ​ភ័ន្ត​ច្រ​លំ​នោះ​ជា​បន្តបន្ទាប់​។

​មន្ត្រី​ខាងលើ​សូម​កែតម្រូវ​និង​បំភ្លឺ​ការពិត​ដល់​មិត្ត​ហ្វេ​ស​ប៊ុ​ក​និង​សាធារណជន ហើយ​ប្រាប់​ថ្ងៃទី​២៣​ធ្នូ​កន្លងមក​ថា ៖ “​រូបចម្លាក់​កំពូល​ត្រីសូល៍គាងឃ្វាយ​ធ្វើ​ពី​ស្ពាន់ តែ​បិទមាស ឬ​លាប​ពណ៌​មាស​នោះ​ទម្ងន់​៧​គ​.​ក្រ ត្រូវបាន​ក្រុមការងា​ជំនាញរ​នៃ​នាយកដ្ឋាន​អភិរក្ស និង​គាំពារ​សំណង់​បូរាណ​នៃ​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្បៈ និង​ក្រុមបច្ចេកទេស​នៃ​អង្គការ​មូលនិធិ​បេ​តិក​ភ័​ណ្ឌ​ពី​ភព​លោក​( Global Heritage Fund:GHF) ដែល​អភិរក្ស​និង​អភិវឌ្ឍន៍ ជួសជុល​ប្រាសាទបន្ទាយឆ្មារ​តាំងពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ មកម្ល៉េះ “​។ រូបនោះ​ពុំមែន​ធ្វើ​ពី​មាស​សុទ្ធ ហើយក៏​ពុំមែន​ពាក់ព័ន្ធ​យូណេស្កូ​អី​ដែរ​។ លោក ម៉ៅ ស៊ី និយាយ​បន្តថា​៖ រូប​កំពូល​ត្រីសូល៍​នោះ ត្រូវ​បុព្វបុរស​កសាង​ដាក់​លើ​កំពូល​នៃ​ប្រាង្គ​ប្រាសាទបន្ទាយឆ្មារ ដែលជា​ប្រាសាទ​ថ្មភក់​កសាង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នា​ចុង​ស​.​វ​ទី​១២ តែ​តម​កបាន​បាក់​រលំ​និង​បាត់បង់​ទាំងអស់​។ ក្រោយ​ធ្វើ​កំណាយ​ឃើញ រូបនោះ​ត្រូវបាន​នាំទៅ​រក្សាទុក​នៅ​សារ​:​ម​ន្ទិ​រ​ខេត្តបន្ទាយមានជ័យ ហើយ​នាំមក​បន្ត​នៅ​សារ​:​ម​ន្ទិ​រី​ជាតិ​ភ្នំពេញ និង​ត្រៀម​តាំងពី​ព័រ​ណ៍​ឆាប់ៗ​នេះ​។ ហេតុនេះ សូម​សាធារណ​:​ជន​និង​ប្រិយមិត្ត​មេត្តា​កុំ​យល់​ច្រ​លំ​ដូចដែល​បណ្តាញ​សង្គម​នានា មាន​គណនី​ឈ្មោះ ហី សុ ផា លីន វត្ត​រលំ​ជ្រៃ​ជាដើម​។ លោក​បន្ថែមថា ករណីនេះ ក្នុងនាម​ជា​បុគ្គល​សង្ឃ​ដែល​ពុទ​ហ​ធ​បរិស័ទ មិន​សម​ឡើយ​នឹង​ថ្លែង​ពាក្យ​មុសា​។

​លោក​បាន​និយាយ​បន្ថែមថា ប៉ុន្មាន​ថ្ងៃ​មកនេះ ក្នុងអំឡុង​រៀបចំ​សម្រួល​ថ្ម​និង​ជួសជុល​នៅត្រង់​រូបចម្លាក់​អវតា​លោ​កិ​ស្វរ​: ព្រហស្ថ​៣២ នា​ជញ្ជាំង​ខាងលិច​ប្រាសាទបន្ទាយឆ្មារ ក្រុមការងារ​ក៏បាន​រកឃើញ​បន្ទះ​លោហ​:​ធាតុ​ពី​ដែក​និង​សំណ​ជា​ដែក​ទាម​ភ្ជាប់​ផែន​ថ្ម​មួយចំនួន ហើយ​នាំទៅ​អភិរក្ស​ទុក​នៅ​ទី​សុវត្ថិភាព​ហើយ​៕ ដោយ ៖ បន្ទាយ

spot_img
×