Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ទំនើង​២​នាក់ បើករថយន្ត​បុក​ស្ត្រី​ម្នាក់ ពីក្រោយ និង​ហើយ​បើកឡាន​តាម​មក​ធាក់​បន្ថែមទៀត​

ភ្នំពេញ​៖ មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ទំនើង​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​តាម​ចាប់ខ្លួន ក្រោយ​ពួកគេ​បាន​បើករថយន្ត​ទៅបុក​ស្ត្រី​ម្នាក់ ហើយ​ខឹង​ស្ត្រី​រងគ្រោះ​ជេរ​បន្តិចបន្តួច ក៏​បើករថយន្ត​មក​តាម ហើយ​ឈប់​រថយន្ត​បើកទ្វារ​ចុះមក​លោត​ធាក់ រហូត​ដួល​ម៉ូតូ​រងរបួស​ទៀតផង នៅ​ល្ងាច​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧ ស្ថិតនៅ​តាមផ្លូវ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​២ នាក់ មាន​ម្នាក់​ឈ្មោះ ស៊ី សុវណ្ណ​រិ​ទ្ធ អាយុ​ជាង​៣០​ឆ្នាំ ជា​មន្ត្រី​នៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ត្រូវបាន​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ក្រោយ​ស្ត្រី​រងគ្រោះ​ដាក់ពាក្យ​ប្តឹង បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ហើយ​ម្យ៉ាងទៀត តាមរយៈ​កាំ​មេ​រ៉ា​សុវត្ថិភាព នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បាន​ចាប់​យ៉ាងច្បាស់ អំពី​សកម្មភាព​ក្រុមមន្ត្រី​ទំនើង​ម្នាក់ បាន​ចុះ​ពីលើ​រថយន្ត មក​ធាក់​នារី​រងគ្រោះ​បន្ថែមទៀត បន្ទាប់ពី​កើតហេតុ​រួចមក​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆែ សុផល អាយុ​ជាង​២០​ឆ្នាំ បាន​និយាយថា មុនពេល​កើតហេតុ នាង​កំពុងបើក​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ទួលគោក លុះ​មកដល់​ផ្លូវ​២០០៤ ត្រង់​ស្ថានីយ៍​ប្រេង​តូ​តា​ល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់ បើករថយន្ត​ម៉ាក​កូរ៉ូឡា អេស ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-4653 មក​បុក​នាង​ពីក្រោយ​។ បន្ទាប់មក នាង​ក៏​លាន់មាត់​ជេរ ហើយ​បន្តដំណើរ​មក​មុខ​ស្រាប់តែ​ពួកគេ​ទាំង​២​នាក់ បើករថយន្ត​តាម​ទាន់ ហើយ​មាន​ជន​ម្នា​ក់បាន​បើកទ្វារ​រថយន្ត​ចុះ​រត់​មក​ទាត់​ធាក់​នាង​បណ្តាល​ឲ្យ​ដួល​រង​បួស​តែម្តង ហើយ​ជនបង្ក​នោះ​ក៏​រត់ឡើង​ជិះ​រថយន្ត​គេច​បាត់​។​

​បន្ទាប់​កើតហេតុ និង​មាន​វីដេអូ​ចែកចាយ​លើ​បណ្តាញ​សង្គម​រួចមក អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​និយាយ​ក្នុង​ផេ​ក​របស់ខ្លួន​ថា បើ​អភិបាល អភិបាលរង និង​មន្ត្រី​ល្អៗ​មួយចំនួនទៀត គេ​ខិតខំ​កសាង​កេរ្តិ៍ឈ្មោះ មិនគួរ​មក​រងគ្រោះ ព្រោះតែ​អ្នកឯង​២​រូបនេះ​សោះ នេះ​បើ​ធ្វើការ​ធំ​ទៀត ម្ល៉េះ​ប្រជាពលរដ្ឋ​នឹង​ទៅជា​យ៉ាងណា ???​។ មូលហេតុ ពួកគេ​បើករថយន្ត​ទៅបុក​ស្ត្រី​ម្នាក់ ហើយ​ខឹង​ស្ត្រី​រងគ្រោះ​ជេរ​បន្តិចបន្តួច ក៏​បើករថយន្ត​មក​តាម ហើយ​ឈប់​រថយន្ត​បើកទ្វារ​ចុះមក​ធាក់ រហូត​ដួល​ម៉ូតូ​រងរបួស​ស្រាល​។ នៅពេលនេះ ជនសង្ស័យ​ទាំង​២​នាក់ ស្ថិតក្រោម​ការសួរនាំ នៅ​អធិការ​ខណ្ឌ ដើម្បី​ចាត់ការ​បន្ត​។ ទោះបី​របួសស្រាល ក៏ប៉ុន្តែ​ប្រុស​វ៉ៃ​ស្រី​វា​ថោក ដឹង​អត់​?៕ ដោយ​៖​កូ​ឡាប​

×